ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ណា​បងប្អូន ជនខិលខូច​ឆ្លៀតឱកាស​ពេល​យើង​ស្រវឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ផ្សារ​បេ​សេ​ថ្មី ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ផ្សារ​បេ​សេ​ថ្មី ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំ​ណើ​នៅ​ភូមិ​ព្រៃ​ចា ឃុំ​ព្រៃ​ចា ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Q-៩៣៧៩ ។

តាម​សម្តី​ជន​រង​គ្រោះ​ទាំង​ស្រវឹង​វង្វេងវង្វាន់​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ចេញពី​ផឹក​នៅ​ម្តុំ​ចាក់​អង្រែ​លើ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​លូ​ប្រាំ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រូប​គាត់​ស្រវឹង​ពេក​ហើយ​រូប​គាត់​គ្រាន់តែ​ដឹង​ថា មាន​បុរស​៤​នាក់​មិនដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​អ្វី​នោះ​ទេ គឺ​បាន​ជិះ​មក​ជិត​គាត់​រួច​ហើយ​បាន​រុញច្រាន​គាត់​រួច​ហើយ​បាន​យក​ម៉ូតូ​របស់​គាត់​ទៅ​បាត់​តែ​ម្តង ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​គឺ​មាន​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង និង​កង់​មួយ​គ្រឿង​ជិះ​មក​ជិត​ហើយ​ឃើញ​ជន​រង​គ្រោះ​ស្រវឹង​ជិះ​ម៉ូតូ​លែង​ត្រង់​ផ្លូវ​ហើយ​នោះ​ឆ្លៀត​ឱកាសល្អ​បាន​រុញច្រាន​ជន​រង​គ្រោះ​រួច​ហើយ​យក​ម៉ូតូ​ទៅ​បាត់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​បន្តិច​ក្រោយមក​រូប​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២ ៕