ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​គី​រម្យ ​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​ការពារ​នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី «​តែ​គី​រម្យ​» របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួល​បានការ​ការពារ​កម្ម​សិទ្ធិបញ្ញា​ក្នុង​ប្រទេស​បារាំង ដោយ​វិទ្យាស្ថាន​ជាតិ​កម្មសិទ្ធិបញ្ញា​ឧស្សាហកម្ម​នៃ​ប្រទេស​បារាំង (INPI)​រួច​មក អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី «​តែ​គី​រម្យ​» របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួល​បានការ​ការពារ​កម្ម​សិទ្ធិបញ្ញា​ក្នុង​ប្រទេស​បារាំង ដោយ​វិទ្យាស្ថាន​ជាតិ​កម្មសិទ្ធិបញ្ញា​ឧស្សាហកម្ម​នៃ​ប្រទេស​បារាំង (INPI)​រួច​មក អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញផ្សាយ​នូវ​ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ហៅ (Brevet ជា​ភាសា​បារាំង ឬ Patent ជា​ភាសា​អង់គ្លេស​) ដល់ «​តែ​គី​រម្យ​» ផលិត​ចេញពី​កញ្ចុំ​ផ្កា​ម្រេច និង​ផលិត​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល​នៃ​ប្រទេស​កម្ពុជា ។

«​តែ​គី​រម្យ​» គឺជា​របកគំហើញ​ថ្មី​មួយ ដែល​ស្ថាបនិក​ក្រុមហ៊ុន​ខន​ហ្វី​រេល លោក​ឧកញ៉ា ឱសថ​​បណ្ឌិត ​ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ខន​ហ្វី​រេល និង​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េ​អឹ​ម បាន​បង្កើត​ឡើង​ដោយ​ផ្សំ​ចេញពី​កញ្ចុំ​ផ្កា​ម្រេច​កំពត និង​រុក្ខជាតិ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ផ្សេង​ទៀត​ចំនួន ៨ មុខ​ផ្សេង​ពី​គ្នា ដូច​ជា ៖ ១.​តែ​ម្រេច​កំពត​រសជាតិ​ដើម ២.​តែ​ម្រេច​កំពត​រសជាតិ​គល់​ស្លឹកគ្រៃ ៣.​តែ​ម្រេច​កំពត​រសជាតិ​ខ្ញី ៤.​តែ​ម្រេច​​កំពត​រសជាតិ​ផ្កាម្លិះ ៥.​តែ​ម្រេច​កំពត​រសជាតិ​ពុកមាត់ឆ្មា ៦. តែ​ម្រេច​កំពត​រសជាតិ​ម្រុំ ៧. តែ​ម្រេច​កំពត​រសជាតិ​រមៀត និង ៨. តែ​បី​រសជាតិ ម្រេច​កំពត តែ និង​ស្លឹក​ម្រុំ ។

ចាប់ពី​ពេល​នេះ​តទៅ ផលិតផល​គី​រម្យ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​របស់​យើង​បាន​ក្លាយ​ជា​ផលិតផល​ខ្មែរ​លើក​ទី​១ ដែល​ទទួល​បាន​កម្មសិទ្ធិបញ្ញា​ពី​ប្រទេស​បារាំង និង​អន្តរ​ជាតិ។

«​អ្វី​ដែល​ការពារ​ដោយ​កម្មសិទ្ធិបញ្ញា​មុនគេ គឺ​ការ​ប្រើប្រាស់​តែ​កញ្ចុំ​ផ្កា​ម្រេច​មុនគេ​ក្នុង​សកល​លោក និង​គុណប្រយោជន៍​របស់​តែ​គី​រម្យ ក្នុង​ការ​ជួយ​បន្សាប​ជាតិពុល និង​កំចាត់​កាក​សំណល់​ក្នុង​សរីរាង្គ​។ ជា​ពិសេស​តែ​គី​រម្យ មាន​សមាសភាព​បន្សាប​ជាតិពុល​ដែល​មាន​ធាតុ​ផ្សំ​សកម្ម​មក​ពី​រុក្ខជាតិ​។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​ត្រូវ​បានការ​ពារ គឺ​រូបមន្ត​ក្នុង​ការ​ផ្សំ​តែ​គី​រម្យ និង​ការ​ប្រើប្រាស់​ផលិតផល​នេះ ​សម្រាប់​ជួយ​កំចាត់​កាក​សំណល់​សរីរាង្គ​តាម​រយៈ​ថ្លើម ព្រមទាំង​ជួយ​បំបាត់​ភាព​តានតឹង បង្កើន​ថាមពល​រាង​កាយ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ជួយ​ឲ្យ​មាន​តុល្យភាព​នៃ​ទំងន់​រាង​កាយ និង​កំចាត់​សារធាតុ​មិន​ល្អ​ក្នុង​រាង​កាយ​តាម​បែប​ធម្មជាតិ​»​។

សូម​បញ្ជាក់​ថា «​តែ​គី​រម្យ​» គឺជា​តែ​បន្សំ​ចេញពី​កញ្ចុំ​ផ្កា​ម្រេច​កំពត​ដំបូង​គេ​នៅ​លើ​ពិភព​លោក ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ ដែល​នេះ​គឺជា​មោទនភាព​ធំ​បំផុត​សម្រាប់ ផលិត​ខ្មែរ ១០០% នៃ​ក្រុមហ៊ុន​ខន​ហ្វី​រេល ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ជួយ​ដល់​សុខភាព​មនុស្ស​ទូទៅ​រាប់រយ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។

បច្ចុប្បន្ន តែ​គី​រម្យ ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​ប្រទេស​អាហ្វ្រិក ហើយ​យើង​នឹងកំពុង​បន្តសកម្មភាព​ចែកចាយ​ទៅ​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ តែ​គី​រម្យ ត្រូវ​បាន​ចែកចាយ​ទូ​ទាំង​ប្រទេស​ដោយ​ក្រុមហ៊ុន DKSH៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ