ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកខ្ទេចអស់ហើយ ចង់រត់ទៅណាព័ទ្ធជាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​មួយ​គ្រឿង ពណ៌​ខៀវ បើក​ក្នុង​ល្បឿន​លឿន​ស្រវឹង​ធ្លាក់​ភ្នែក​ងោក​មួយភាំង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​នឹង​បែក​កង់​ខាងស្តាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​រ៉ារ​ទះ​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​មួយ​គ្រឿង ពណ៌​ខៀវ បើក​ក្នុង​ល្បឿន​លឿន​ស្រវឹង​ធ្លាក់​ភ្នែក​ងោក​មួយភាំង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​នឹង​បែក​កង់​ខាងស្តាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​រ៉ារ​ទះ​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៣១០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថាន​ភាព​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ខាងលើ​អ្នកបើកបរ​រថយន្ត​ងងុយដេក​ងោក​មួយភាំង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​វៀច​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ធ្លាក់​កាង​មុខ​បែក​កង់​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​បង្ក​បំរុង​នឹង​បើក​រត់គេច​ខ្លួន​ត្រូវ​បាន​ក្រុម​សន្តិសុខ​ដែល​យាម​នៅទេ​នោះ​គាត់​នាំ​គ្នា​យក​បារាស​យក​ទៅ​បិទ​ទាំង​មុខ​ទាំង​ក្រោយ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែកឯ​រថយន្ត​បង្ក​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ចំនាញ​ចរាចរណ៍​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ