ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​របស់ Ronaldo យក Messi ធ្វើ​ជា Idol​?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គណនី Instagram មួយ​ដែល​គេ​គិត​ថា ជា​របស់​កូន Ronaldo បាន​បង្ហោះ​សរសើរ Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គណនី Instagram មួយ​ដែល​គេ​គិត​ថា ជា​របស់​កូន Ronaldo បាន​បង្ហោះ​សរសើរ Messi ថា ជា Idol របស់​ខ្លួន ។ គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ពី​រឿង​នេះ​តែ​ក្រោយមក​ទើប​ដឹង​ថា គណនី​នោះ​ជា​គណនី​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ ។

គណនី Instagram នោះ​មានឈ្មោះ​ថា mrahunter ដែល​មាន​ដាក់​រូប​កូន​របស់ Ronaldo ។ វា​ទើបតែ​ត្រូវ​បាន​បង្កើត​ក្នុង​រយៈពេល​២៤​ម៉ោង​មុន​តែ​ប៉ុណ្ណោះ ។ នៅ​ក្នុង​រូប​មួយ​នោះ​ដែល​បាន​បង្ហោះ​បាន​សរសេរ​ថា «Thank you my idol, Leo Messi» ដែល​មាន​ន័យ​ជា​ខេមរភាសា​ថា «​អរគុណ​អាយ​ដល​របស់ខ្ញុំ Leo Messi» ។ តែ​ក្រោយមក​រូប​នោះ​ក៏​ត្រូវ​បាន​លុប​ជាមួយនឹង​គណនី​ក្លែងក្លាយ​មួយ​នោះ​ទៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កូន​របស់ Ronaldo ឈ្មោះ Ronaldo Jr. នៅ​មិន​ទាន់​មាន Instagram ខ្លួនឯង​នៅឡើយ​ទេ​ព្រោះតែ​នៅ​ក្មេង​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ