ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ផ្តល់​សុពលភាព​អ្នកតំណាង​រាស្ត្រ​ និង​សមាជិក​ គ​.​ជ​.​ប​. ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ​ឆ្នាំ​២០១៧​នេះ បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ជា​ស្ថាពរ​ហើយ។ សមាជិក ​គ​.​ជ​.​ប ថ្មី មាន​លោក…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ​ឆ្នាំ​២០១៧​នេះ បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ជា​ស្ថាពរ​ហើយ។

សមាជិក ​គ​.​ជ​.​ប ថ្មី មាន​លោក នុ​ត សុខុម អនុប្រធាន ​គ​.​ជ​.​ប​. លោក ឌឹ​ម សុវណ្ណា​រុំ សមាជិក និង​លោក ហ៊ែ​ល សា​រ៉ាត់​សមាជិក​។

សមាជិក​រដ្ឋសភា​ដែល​ចូលរួម​ប្រជុំ និង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុ​ក​ចិត្ត​ដល់​សមាជិក​ គ.ជ.ប ថ្មី​មាន​ចំនួន​១០២ រូប​។

នៅ​ព្រឹក​ថ្ងៃ​ដ​ដែរ​ល​នេះ រដ្ឋសភា​ក៏​បាន​ប្រកាស​ផ្តល់​សុពលភាព​ដល់​អ្នកតំណាង​រាស្ត្រ​ថ្មី​ចំនួន​១៦ រូប​រួច​ហើយ​ដែរ​។​  សន្លឹក​ឆ្នោត ​ព្រម​ទទួលស្គាល់​សមាជិក ​គ​.​ជ​.​ប​. សរុប​១០៤ សម្លេង អនុ​ប្ប​វេទ​គ្មាន មោឃគ្មាន។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែធ្នូ ឆ្នាំ​២០១៧ នេះ បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព​ដល់​អ្នកតំណាង​រាស្ត្រ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​ថ្មី​សរុប​ចំនួន​១៦​រូប​។

សម័យប្រជុំ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង​ សំ​រិ​ន ​ប្រធានរដ្ឋសភា និង​មានការ​ចូល​រួម​ពី​សមាជិក​សភា សរុប​១០២​រូប​។ អ្នកតំណាង​រាស្ត្រ​ថ្មី និង​សមាជិក ​គ.ជ.​ប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ១១ថ្មី ៤រូប​ថ្មី​ ជំនួស​សមាជិក​រដ្ឋសភា​សុំ​លាលែង​ពី​តំណែង និង​១​រូប​មក​ពី​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច និង​សមាជិក ​គ.ជ​.ប ​ថ្មី​ចំនួន​៣ មាន​លោក នុ​ត សុខុម អនុប្រធាន​ គ​.​ជ​.​ប​. លោ​ក ហ៊ែ​ល សា​រ៉ាត់ សមាជិក និង​លោក ឌឹ​ម សុវណ្ណារុំ សមាជិក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ