ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​តៃវ៉ាន់ និង​ម៉ា​ឡេ​ស៊ី​៣​នាក់ ចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិនតៃវ៉ាន់ និង​ម៉ា​ឡេ​ស៊ី​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រ​សូ​ង​មហាផ្ទៃ ឃាត់ខ្លួន​បន្ទាប់​ពី​នាំ​ជនជាតិ​ថៃ​មក​បង្ខាំង​ទុក​នៅ​ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង នៅ​សង្កាត់​បឹង​កក់​ទី​២ ។ ប្រតិបត្តិការ​ឆែកឆេរ​បង្ក្រាប​ជនសង្ស័យ​បង្ខាំង​មនុស្ស​ឆ្លង​ដែន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិនតៃវ៉ាន់ និង​ម៉ា​ឡេ​ស៊ី​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រ​សូ​ង​មហាផ្ទៃ ឃាត់ខ្លួន​បន្ទាប់​ពី​នាំ​ជនជាតិ​ថៃ​មក​បង្ខាំង​ទុក​នៅ​ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង នៅ​សង្កាត់​បឹង​កក់​ទី​២ ។

ប្រតិបត្តិការ​ឆែកឆេរ​បង្ក្រាប​ជនសង្ស័យ​បង្ខាំង​មនុស្ស​ឆ្លង​ដែន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក្នុងភូមិ​គ្រឹះ​លេខ​៣៩ ផ្លូវ​លេខ​៥៩៤ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ដោយ​មានការ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជូ អនុប្រធាន​នាយ​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូល​ពី​អាជ្ញាធរ និង​នគរបាល​ខណ្ឌទួលគោក​ផង​ដែរ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ឈាន​ទៅ​ចុះ​បង្ក្រាប​ជនជាតិ​តៃវ៉ាន់ និង​ម៉ា​ឡេ​ស៊ី​បង្ខាំង​ជនជាតិ​ថៃ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​ជនជាតិ​តៃវ៉ាន់​ចំនួន​២​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន ព្រមទាំង​រំដោះ​ជនជាតិ​ថៃ​ដែល​ជា​ជន​រង​គ្រោះ​ចំនួន​៩​នាក់ ក្នុង​នោះ​ស្ត្រី​២​នាក់ ។ ដោយឡែក​ជន​ន​ជាតិខ្មែរ​ចំនួន​២​នាក់​ជា​ស្ត្រី​អ្នកបម្រើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ផង​ដែរ ។ សរុប​ទាំងអស់​ចំនួន​១៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំ​ខ្លួន​ទៅ​សាកសួរ ។ ក្រៅពី​នោះ សមត្ថកិច្ច​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​ទៀត ។

ទោះបីជា​យ៉ាងណា នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះ​ឡើយ ។ ជនសង្ស័យ និង​ជន​រង​គ្រោះ​ដែល​សមត្ថ​កិ​ចិ្ច​រំដោះ រួម​ទាំង​វត្ថុ​តាង​ដកហូត ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ