ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដងនេះចាប់បាន​២២​នាក់ នៅ​មាន​ទៀត​អត់​មើលទៅ !

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​បង្ហាញមុខ​ជនសង្ស័យ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ដល់​ក្រុម​អ្នក​សារព័ត៌មាន…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​បង្ហាញមុខ​ជនសង្ស័យ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ដល់​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​ចុះ​ផ្សាយ​ពី​ស្នាដៃ​ក្នុង​កិច្ច​ប្រតិបត្តិការ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​មក​។ អ្វី​ដែល​ចាប់អារម្មណ៍​ក្នុង​កិច្ចការ​បង្ក្រាប​លើក​នេះ​គឺ​ជនសង្ស័យ​មាន​ចំនួន​ដល់​ទៅ​២២​នាក់​(​ស្រី​២)​។

តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​របស់​លោកស្នងការ​នគ​បាល​ខេត្ត កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី​៤ និង​យប់​ថ្ងៃ​ទី​៥​ខែធ្នូ ឆ្នាំ​២០១៧​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​ស្រុក​ចំនួន​៣​គឺ ស្រុក​ទឹកផុស ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង ។ ជា​លទ្ធផល​សមត្ថ​កិ​ច​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២២​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។ ចំពោះ​វត្ថុ​តាង​រឹបអូស​បាន​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៤៨​កញ្ចប់ ម៉ូតូ​១០​គ្រឿង ដាវ​ចំនួន​៣ ទូរ​សព្ទ័​ដៃ​៦​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ជនសង្ស័យ​ទាំង​២២​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ