ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​លើ​ភ្នំ​កំចាយមា​៨​ជាន់ មាន​ពលរដ្ឋ​ទៅ​បួស​លាបំណន់​ជា​ច្រើន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រាប់​ទាំង​មន្ត្រីរាជការ​មក​ពី​គ្រប់​ទិស​ទី​ដែល​មាន​ជំនឿ​ទៅ​លើ​បារមី​វត្ត​ភ្នំ​កំចាយមា ឆ្លង​ជ្រោះ​កាត់​ភ្នំ​៨​ជាន់​ទើប​ដល់​វត្ត​។ វត្ត​ភ្នំ​កំចាយមា​៨​ជាន់ ដែល​អ្នកផង​តែងតែមាន​ជំនឿ​មុតមាំ​ខាង​បារមី​ពូកែ ម្នាក់​ៗ​បាន​ទៅ​បំបួស​លាបំណន់​នោះ ស្ថិត​នៅ​ជិត​រមណីយដ្ឋាន​ទឹកឈូ ឆ្ពោះទៅ​កាន់​វត្ត​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រាប់​ទាំង​មន្ត្រីរាជការ​មក​ពី​គ្រប់​ទិស​ទី​ដែល​មាន​ជំនឿ​ទៅ​លើ​បារមី​វត្ត​ភ្នំ​កំចាយមា ឆ្លង​ជ្រោះ​កាត់​ភ្នំ​៨​ជាន់​ទើប​ដល់​វត្ត​។ វត្ត​ភ្នំ​កំចាយមា​៨​ជាន់ ដែល​អ្នកផង​តែងតែមាន​ជំនឿ​មុតមាំ​ខាង​បារមី​ពូកែ ម្នាក់​ៗ​បាន​ទៅ​បំបួស​លាបំណន់​នោះ ស្ថិត​នៅ​ជិត​រមណីយដ្ឋាន​ទឹកឈូ ឆ្ពោះទៅ​កាន់​វត្ត​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។

ទោះបី​មាន​ផ្លូវ​លំបាក​យ៉ាងណា​អ្នក​ដែល​មាន​បំណងប្រាថ្នា​ចង់ទៅ​បួស​រយៈពេល​ខ្លី​នៅ​តែ​តស៊ូ​ឥត​ងាករេ ខ្លះ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ព្រោះ​ផ្លូវ​ចោទ​ខ្ពស់ ឬ​ក៏​ជួល​ម៉ូតូ​គេ​ជិះ​ដើម្បី​ចង់​ឃើញ​ព្រះ​បរិ​មា​៥០០​អង្គ និង​គង​ដ៏​ធំ​ធ្វើ​អំពី​លោហៈធាតុ​មាន​តម្លៃ​។ បងប្រុស ឆា​រ៉ាត ឧត្តម អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ល្បើក ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត បាន​ប្រាប់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គាត់​បាន​មក​ដល់​លើ​កំពូលភ្នំ​វត្ត​កំចាយមា​ដើម្បី​បែ​បន់​សុំ​សេចក្ដីសុខ និង​បួស​លាបំណន់​រយៈពេល​ខ្លី​។

បងប្រុស ឆា​រ៉ាត់ ឧត្តម​និយាយ​ថា ការ​ធ្វើ​ដំណើរ​ពិបាក​ខ្លាំង​តែ​នៅ​តែ​ចង់​មក​។ អ៊ុំ​ប្រុស ម៉​ម ប៊ុ​ន​ថា​ន់ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​អូរ​មាស ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អ្នក​មក​ដល់​វត្ត​ភ្នំ​កំចាយ​នេះ សុទ្ធតែ​អ្នក​មក​បន់ស្រន់​ឬ​មក​លាបំណន់ ឬ​មក​បួស​មិនយូ​ប៉ុន្មាន​ទេ​គេ​នឹង​សិ​ក​វិញ ទោះជា​មាន​ពិបាក​ការ​ផ្លូវ​បត់បែន​យ៉ាងណា​ក៏​គាត់​ប្រឹងប្រែង​មក​ឲ្យ​ស្គាល់​។ គេ​បានដឹង​ថា​វត្ត​ភ្នំ​កំចាយមា​៨​ជាន់​នេះ រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ មាន​ព្រះសង្ឃ​មិន​ច្រើន​ទេ​ព្រោះ​អ្នកបួស​ហើយ​មិន​គង់នៅ​លើ​ភ្នំ​នោះ​ទេ ប៉ុន្តែ​អ្នកមាន​បំណង​នៅ​តែ​នាំ​គ្នា​ឡើង​ទៅ​កាន់​វត្ត​ស្ងប់ស្ងាត់​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ