យន្តហោះ​ទម្លាក់​គ្រាប់បែក អា​មេ​រិ​ក​ហោះ​លើ​ឧបទ្វីប​កូរ៉េ


សហរដ្ឋអាមេរិក​-​ឧបទ្វីប​កូរ៉េ ៖ យោង​តាម YONHAP ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-1B មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​៦ ធ្នូ បាន​ហោះហើរ​លើ​ឧបទ្វីប​កូរ៉េ​ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​ជើង​អាកាស​រួម​ទ្រង់ទ្រាយ​ធំ​មួយ​ធ្វើ​ឡើង​នា​ស​ប្តា​ហ៍​នេះ ដោយ​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង ។

យន្តហោះ B-1B នេះ​ចូលរួម​ជាមួយ​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ធុន F-22 RAPTOR ២​គ្រឿង ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ ធ្នូ មក ហើយ​បញ្ចប់​រហូត​ដល់​ថ្ងៃ​ទី​៨ ធ្នូ ។

សមយុទ្ធ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី។ ក្រុង​ព្យុ​ង​យ៉ាង​ថ្លែង​ថា សមយុទ្ធ​នេះ​នាំ​ឱ្យ​ឧបទ្វីប​កូរ៉េ​រំកិល​ទៅ​រក​មាត់ជ្រោះ​នៃ​សង្គ្រាម ។

កូរ៉េ​ខាងជើង​ប្រកាស​កាលពី​១​ស​ប្តា​ហ៍​មុន​ថា បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ថ្មី​ធុន HWASONG-15 ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​គ្រប់​ចំណុច​ទាំងអស់ ដោយ​អះអាង​ថា បាន​សម្រេច​ទិស​ដៅ​របស់​ខ្លួន​ក្លាយជា​មហា​អំណាច​នុយក្លេអ៊ែរ​មួយ ៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ