ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កែវ រ៉េ​មី ៖ គណបក្ស​ដែល​បង្កើត​ឡើង​ដើម្បី​បំរើ​បរទេស​ទេ​ខុសច្បាប់​ត្រូវ​រំលាយ​ចោល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សិទ្ធិ​មនុស្ស​បារាំង មក​ពី​ក្រសួងការបរទេស​បារាំង និង​អម​ដំណើរ​ដោយ​លោកស្រី ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ជម្រុញ​ដល់​ថ្នាក់ដឹក​នាំ​កម្ពុជា ឱ្យ​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​គណបក្សប្រឆាំង​ឡើង​វិញ ដោយសារ​តែ​បារាំង​មិន​គាំទ្រ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​នោះ​ទេ​។ ការ​ថ្លែង​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សិទ្ធិ​មនុស្ស​បារាំង មក​ពី​ក្រសួងការបរទេស​បារាំង និង​អម​ដំណើរ​ដោយ​លោកស្រី ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ជម្រុញ​ដល់​ថ្នាក់ដឹក​នាំ​កម្ពុជា ឱ្យ​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​គណបក្សប្រឆាំង​ឡើង​វិញ ដោយសារ​តែ​បារាំង​មិន​គាំទ្រ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​នោះ​ទេ​។

ការ​ថ្លែង​បែប​នេះ បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក កែវ រ៉េ​មី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ទីស្តីការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ទី ៦ ធ្នូ ឆ្នាំ​២០១៧​។ នេះ​បើ​តាម​លោក កែវ រ៉េ​មី ដែល​បាន​ជួប​ជាមួយ​លោក ហ្វ្រ​ង់​ស្វ័​រ ក្រូ​កែ​ត ប្រធាន​សិទ្ធិ​មនុស្ស​បារាំង មក​ពី​ក្រសួងការបរទេស​បារាំង​។

ក្រោយ​ជំនួប​តឹង​សរសៃ​.​ក​ដាក់​គ្នា​នោះ លោក កែវ រ៉េ​មី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ថា ក្នុង​ជំនួប​នេះ ភាគី​បារាំង ទី​១-​ចង់​ដឹង​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ទី​២-​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​បាន​បញ្ជាក់​ជូន​ភាគី​បារាំង​ថា «​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា គឺ​សិទ្ធិ​ក្នុង​ការ​សំដែង​មតិ​ដូច​ជា ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និយាយ​ខ្លី​ដោយ​មិន​បាន​និយាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​នោះ​ទេ »​។

លោក កែវ រ៉េ​មី បាន​អះអាង​ទៀត​ថា គ្រាន់តែ​លើក​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​បញ្ជាក់​ពី​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ ពី​ការ​យោគយល់​របស់​រដ្ឋាភិបាល មន្ត្រី​អាជ្ញាធរ ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​មានការ​យោគយល់​ច្រើន ព្រោះ​មាន​ករណី​ខ្លះ​នៅ​កម្ពុជា​មិន​ដូច​ប្រទេស​ដទៃ​ទេ កាលណា​ខុសច្បាប់​ត្រូវ​ចាប់​ដាក់​ខ្នោះ ឬ​ការ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​ចរាចរណ៍​ខ្លះ មានការ​អនុគ្រោះ​ច្រើន​មិន​ផាកពិន័យ​ដូច​ប្រទេស​មួយ​ចំនួន​ទេ​។

លោក ហ្វ្រ​ង់​ស្វ័​រ ក្រូ​កែ​ត បាន​សួរ​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ពី​ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​នៅ​កម្ពុជា «​និង​ចង់​ឲ្យ​មាន​កិច្ច​សន្ទនា​រវាង​គណបក្សកាន់អំណាច និង​បក្ស​ប្រឆាំង?​»​។ តែ​លោក កែវ រ៉េ​មី បាន​ពន្យល់​ថា ភាគី​បារាំង​ចង់​ឲ្យ​មាន​កិច្ច​សន្ទនា​ឡើង​វិញ​រវាង​គណបក្សកាន់អំណាច និង​គណ​បក្សប្រឆាំង​ឡើង​វិញ​នោះ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ស្ទួយ​ការ​សន្ទនា​ជា​និច្ច​ជា​កាល អ​ញ្ចឹ​ង​សូម​ឲ្យ​ភាគី​បារាំង​ស្រាវជ្រាវ​ឡើង​វិញ​។

លោក កែវ រ៉េ​មី បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ពេល​នោះ​មានការ​កាន់​ដៃ​គ្នា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រ​ង្ស៊ី ទៅ​កាន់​ខេត្តសៀមរាប ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត និង​មានការ​បរិភោគ​អាហារ​ជុំ​គ្នា​នៃ​គ្រួសារ​នាយក​រដ្ឋមន្ត្រី និង​គ្រួសារ​លោក សម រ​ង្ស៊ី ទៀត​ផង​។ ក្នុង​នោះ​ក៏​មាន​យន្តការ​ជួប​គ្នា​ប្រធាន​ការងារ​ដឹកនាំ​ដោយ​សម្តេច ស ខេ​ង និង​លោក សម រ​ង្ស៊ី នៅ​ក្នុង​សភា​។

លោក​បន្ត​ថា​៖ «​កិច្ច​សន្ទនា​ត្រូវ​បាន​បំផ្លាញ​ដោយ​គណបក្សប្រឆាំង​ខ្លួនឯង​»​។

កែសម្រួលដោយ