ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ នឹង​ប្រកាស​ទទួលស្គាល់ ទោះ​មានការ​ព្រមាន​នានា

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​៦ ធ្នូ នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ក្រោយ​ការ​ប្រុង​ប្រយ័ត្ន​របស់​អា​មេ​រិ​ក​ជា​ច្រើន​ទស​វត្ស​លើ​សំណុំរឿង​នេះ…

សហរដ្ឋអាមេរិក​-​ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​៦ ធ្នូ នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ក្រោយ​ការ​ប្រុង​ប្រយ័ត្ន​របស់​អា​មេ​រិ​ក​ជា​ច្រើន​ទស​វត្ស​លើ​សំណុំរឿង​នេះ ទោះបី​មានការ​ព្រមាន​របស់​បណ្តា​មេដឹកនាំ​តំបន់ ដែល​ភ័យ​ខ្លាច​ពី​ការ​ផ្ទុះ​រលក​នៃ​អំពើ​ហិង្សា​ក្តី ។

ការ​ប្រកាស​របស់​លោក​ត្រាំ គ្រោង​ធ្វើ​នា​វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក (​ម៉ោង​១៨​ម៉ោង​សាកល​) អាច​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​របស់​កូនប្រសា​ប្រុស​លោក និង​ជាទី​ប្រឹក្សា​ពិសេស​លោក JARED KUSHNER ទទួល​បន្ទុក​ស្វែងរក​ច្រកចេញ​មួយ​នៃ​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ។

ការ​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល​គឺជា​ករណី​សង្គ្រាម​មួយ​សម្រាប់​បណ្តា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ដែល​យល់​ថា ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ដែល​អ៊ី​ស្រា​អែ​ល​ដណ្តើម​យក​កាលពី​ឆ្នាំ​១៩៦៧ ត្រូវ​តែ​ជា​រដ្ឋធានី​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋការ​អា​មេ​រិ​ក ដែល​មិន​បញ្ចេញ​ឈ្មោះ​គូសបញ្ជាក់​ថា ថ្ងៃ​ទី​៦ ធ្នូ ប្រធានាធិបតី​លោក​ត្រាំ នឹង​ប្រកាស​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល ។ អ្នក​ទទួលខុសត្រូវ​រូប​នោះ​និយាយ​ថា នេះ​ជា​ការ​ទទួលស្គាល់​ការ​ពិត​ទាំង​នៃ​ប្រវត្តិសាស្ត្រ​ទាំង​សម័យ​បច្ចុប្បន្ន ។

ម្យ៉ាងទៀត លោក​ត្រាំ នឹង​ចេញ​បញ្ជា​ឱ្យ​រៀបចំ​ផ្ទេរ​ស្ថានទូត​អា​មេ​រិ​ក​ពី​ក្រុង​តែ​ល​អា​វីវ​មក​កាន់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ ប្រធានាធិបតី​ពិតជា​ប្រកាន់ពាក្យ​សន្យា​សំខាន់​មួយ​ពេល​ឃោសនាបោះឆ្នោត​ដែល​ការ​សន្យា​នេះ​ធ្លាប់​ធ្វើ​ដោយ​បេក្ខជន​ប្រធានាធិបតី​ជា​ច្រើន​រូប។

ក្នុង​ការ​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​ហ៍​មូ​ដ អាប់​បាស់ បាន​ព្រមាន​ប្រាប់​លោក​ត្រាំ ពី​បណ្តា​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ការ​សម្រេចចិត្ត​បែប​នេះ​លើ​ដំណើរការ​សន្តិភាព សន្តិសុខ និង​ស្ថេ​រ​ភាព​ក្នុង​តំបន់ ព្រម​ទាំង​លើ​ពិភពលោក ។

ចំណែក​ព្រះមហាក្សត្រ SALMANE របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា ការ​សម្រេចចិត្ត​បែប​នេះ​អាច​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​របស់​ពួក​អ៊ិ​ស្លា​ម ។ នេះ​ជា​ជំហាន​គ្រោះថ្នាក់​មួយ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ព្រមាន​ថា «​លោក​ត្រាំ ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​ខ្សែបន្ទាត់​ក្រហម​មួយ​សម្រាប់​ពួក​អ៊ិ​ស្លា​ម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ