ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំពត់​តម្លៃ​ខ្ពស់កប់ពពក តោះ​ទិញ មាន​អ្នក​ណា​ហ៊ាន​ស្លៀក​ទេ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត​មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ម៉ូ​ដ​ខោអាវ​ប្រណីត​ៗ​ក្នុង​តម្លៃ​កប់​ពពក​យីហោ Balenciaga បាន​ច្នៃ​ម៉ូ​ដ​សំពត់​មួយ ដែល​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​ទ្រនាប់ជើង​ក្នុង​រថយន្ត​។…

អង់គ្លេស ៖ តាម​ប្រភព​ព័ត​មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ម៉ូ​ដ​ខោអាវ​ប្រណីត​ៗ​ក្នុង​តម្លៃ​កប់​ពពក​យីហោ Balenciaga បាន​ច្នៃ​ម៉ូ​ដ​សំពត់​មួយ ដែល​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​ទ្រនាប់ជើង​ក្នុង​រថយន្ត​។ តម្លៃ​របស់​វា គឺ​ថ្លៃ​រហូត​ដល់ ២.៣០០​ដុល្លារ​។

ទោះបីជា​រូបរាង​របស់​វា​ពិតជា​ដូច​ទៅ​នឹង​ទ្រនាប់ជើង​ថោក​ៗ​ក្នុង​រថយន្ត​ក៏​ដោយ តែ​វា​ធ្វើ​ឡើង​ពី​ស្បែក​ចៀម​៥០% ដែល​មាន​តម្លៃ​ថ្លៃ​ខុស​ពី​កៅស៊ូ​ធម្មតា​របស់​ទ្រនាប់ជើង​មែន​ទែន​។ មូលហេតុ​ដែល​គេ​ច្នៃ​ម៉ូ​ដ​ចេញ​បែប​នេះ គឺ​ដោយសារ​តែ​គេ​ចង់​យកតម្រាប់​តាម​ទ្រនាប់ជើង​រថយន្ត​។

គ្រាន់តែ​ឃើញ​តម្លៃ និង​រូបរាង​របស់​សំពត់​នេះ​ភ្លាម មហាជន​លើ​បណ្តាញ​សង្គម​បាន​ប្រៀបធៀប​ថា លុយ​ត្រឹមតែ​២០​ដុល្លារ​អាច​ទិញ​បាន​ទ្រនាប់ជើង​ក្នុង​រថយន្ត​៤ ខណៈ​ពេល​ដែល​ត្រូវ​ចំណាយ​២.៣០០​ដុល្លារ​ទម្រាំ​បាន​វត្ថុ​ស្រ​ដៀង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​នេះ​ចេញ​ម៉ូ​ដ​ប្លែក​ៗ​អីចឹង​។ កាលពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​នេះ​បាន​ចេញ​លក់​កាបូប​តម្លៃ​២.១៤៥​ដុល្លារ ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​កាបូប​ដែល​អាច​ទិញ​ក្នុង​តម្លៃ​៩៩​សេន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ