ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ៖ មេធាវី​រៀបចំ​ឯកសារ​ប្តឹង លោក សម រ​ង្ស៊ី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន​នៅ​រសៀល​ថ្ងៃ​ទី​០៦ ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​សន្និសីទកាសែត​ប្រតិកម្ម​ចំពោះ​លោក សម…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន​នៅ​រសៀល​ថ្ងៃ​ទី​០៦ ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​សន្និសីទកាសែត​ប្រតិកម្ម​ចំពោះ​លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ញុះញង់​ឲ្យ​កងទ័ព​ក្រោក​ឈរ​ប្រឆាំង​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។

នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន បាន​ថ្លែង​ថា អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បាន​បញ្ជូន​ករណី​នេះ ទៅ​មេធាវី​របស់​ខ្លួន ហើយ​មេធាវី​បាន​ធ្វើ​ការងារ​នេះ​រួច​ហើយ ដើម្បី​រៀបចំ​ប្តឹង​លោក សម រ​ង្ស៊ី​។

លោក ប៉ុ​ល សា​រឿ​ន បន្ត​ថា ការ​ដែល​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ «​ប្រកាន់​ជំហរ​ដាច់​អ​ហ័​ង្ក​ការ​ប្តឹង​លោក សម រ​ង្ស៊ី ដោយសារ​តែ​កងទ័ព​កើតទុក្ខ​មិន​សុខចិត្ត ព្រោះ​តែ​ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី ធ្វើ​ឱ្យ​ប៉ះពាល់​វិន័យ​កងទ័ព បទបញ្ជា​កងទ័ព រដ្ឋធម្ម​នុញ្ញ និង​ព្រះមហាក្សត្រ​»​។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កងទ័ព​នៅ​រក្សា​ស្ញៀ​ម​ស្ងាត់ និង​មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ​ក្រោយ​ការ​ប្រកាស​របស់​លោក សម រ​ង្ស៊ី ឡើយ​។

ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៥ ធ្នូ លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា «​សូម​កងកម្លាំងប្រដាប់អាវុធ ពល​ទាហាន និង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់​ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ