ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! រថភ្លើង​បុក​គ្នា​រ​បួស​50​នាក់

6 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​មូលដ្ឋាន និង​ក្រុមហ៊ុន​ផ្លូវដែក​ថា មនុស្ស​៥០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ នា​វេលា​ល្ងាច ដោយសារ​ការ​បុក​គ្នា​រវាង​រថភ្លើង​២​ខ្សែ នៅ​ជិត​ទីក្រុង DUSSELDORF…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​មូលដ្ឋាន និង​ក្រុមហ៊ុន​ផ្លូវដែក​ថា មនុស្ស​៥០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ នា​វេលា​ល្ងាច ដោយសារ​ការ​បុក​គ្នា​រវាង​រថភ្លើង​២​ខ្សែ នៅ​ជិត​ទីក្រុង DUSSELDORF ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់ ។ ការ​បុក​គ្នា​នេះ គេ​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​អ្វី​ឡើយ ។

គ្រោះថ្នាក់​នេះ​កើត​មាន​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​របស់​ក្រុមហ៊ុន​ឯកជន​អង់គ្លេស​មួយ និង​រថភ្លើង​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​ជាតិ DB កា​ហ្គោ ។ មាន​មនុស្ស​១៥៥​នាក់ ជិះ​ក្នុង​រថភ្លើង​ដឹក​អ្នកដំណើរ​ដោយ​ក្នុង​ចំណោម​អ្នក​របួស ៣​នាក់​របួសធ្ងន់ ហើយ​ក្រៅពី​នេះ របួសស្រាល ។

គេ​បាន​សរសើរ​ដល់​អ្នក​បើក​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ពិត​ណាស់​អាច​បញ្ចៀស​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ដោយ​អាច​បញ្ឈប់​រថភ្លើង​មុន​ពេល​បុក​ពេញទំហឹង​ជាមួយ​រថភ្លើង​ដឹក​ទំនិញ ។ អ្នក​បើក​រូប​នេះ​ឃើញ​ឧបសគ្គ​លើ​ផ្លូវដែក រួច​ក៏​ប្រើ​ហ្វ្រាំង​បន្ទាន់​ភ្លាម​ៗ តែ​នៅ​ពុំ​អាច​ចៀសវាង​បាន​ទាំងស្រុង​ការ​បុក​គ្នា ។

លោក MARCEL WINTER អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន NATIONAL EXPRESS និយាយ​​ថា យើង​ពិតជា​មានសំណាង​ធំ​ណាស់ ព្រោះ​បាន​ហ្វ្រាំង​ទប់​ទាន់ កុំ​អី​គ្រោះ​មហន្តរាយ​ពុំ​ដឹង​ជា​ធ្ងន់ធ្ងរ​បែប​ណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ