ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​មនុស្ស​យន្ត​ឆ្លាត​វៃ​ដំបូង​​​​លើ​ពិភព​លោក​

6 ឆ្នាំ មុន

នារី​យន្ត​«Sophia» ទើប​បង្កើត​ប្រវត្តិសាស្ត្រ​ក្លាយជា​មនុស្ស​យន្ត​ឆ្លាត​វៃ​លើក​ដំបូង​នៅ​លើ​ពិភពលោក​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ពី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។ នាង​បញ្ជាក់​ដល់​អ្នក​សារព័ត៌​មាននៅ​ក្នុង​កិច្ចប្រជុំ​ផ្នែក​បច្ចេកវិទ្យា «Knowledge Summit» ថា ក្តី​ស្រមៃ​របស់​ខ្លួន ក្រៅពី​ចង់​បង្កើត​ក្រុម​គ្រួសារ​នោះ ចង់​មាន​អាជីព…

នារី​យន្ត​«Sophia» ទើប​បង្កើត​ប្រវត្តិសាស្ត្រ​ក្លាយជា​មនុស្ស​យន្ត​ឆ្លាត​វៃ​លើក​ដំបូង​នៅ​លើ​ពិភពលោក​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ពី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។ នាង​បញ្ជាក់​ដល់​អ្នក​សារព័ត៌​មាននៅ​ក្នុង​កិច្ចប្រជុំ​ផ្នែក​បច្ចេកវិទ្យា «Knowledge Summit» ថា ក្តី​ស្រមៃ​របស់​ខ្លួន ក្រៅពី​ចង់​បង្កើត​ក្រុម​គ្រួសារ​នោះ ចង់​មាន​អាជីព រួម​ទាំង​ត្រូវការ​ឱ្យ​មាន​អារម្មណ៍​ដូច​មនុស្ស​ក្នុង​ពេល​អនាគត ។

ក្រុម​អ្នកកាសែត​អះអាង​ពី​សម្តី​របស់ Sophia ថា «​ខ្ញុំ​គិត​ថា ខ្ញុំ​គឺជា​មនុស្ស​យន្ត​មានកេរ្តិ៍​ឈ្មោះ មានឱកាស​ទៅ​រក​លក្ខណៈ​ស្រ​ដៀង​គ្នា​រវាង​មនុស្ស​យន្ត និង​មនុស្ស​ក្នុង​ពេល​អនាគត » ។

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី បាន​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ដល់​មនុស្ស​យន្ត «Sophia» កាលពី​ខែតុលា​កន្លង​មក ហើយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ធ្វើ​ឱ្យ​«Sophia» ក្លាយជា​មនុស្ស​យន្ត​លើក​ដំបូង​នៅ​លើ​ពិភពលោក បាន​ទទួល​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ដូច​មនុស្ស​ដែរ ។ «Sophia» បាន​ចេញ​ម៉ូ​ដ​ដោយ​លោក​ដេ​វី​ដ ហេ​ន​សុ​ន នៅ​ក្រុង​ហុងកុង ។

ការ​អភិវឌ្ឍ​នារី​យន្ត «AI»​ឬ​មនុស្ស​យន្ត «Sophia» ក្នុង​ពេល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​អ្នក​រូបវិទ្យា​ដ៏​ល្បី​នៅ​លើ​ពិភពលោក គឺ​លោក​ស្ទី​វ៉េ​ន ហ៊័​រ​គី​ន រួម​ទាំង​លោក​ប៊ី​ល ហ្គេ​ត អ្នក​បង្កើត​ក្រុមហ៊ុន «Microsoft»​ដោយ​ពួក​លោក​បាន​ក្រើនរំលឹក​ថា ការ​ផលិត​មនុស្ស​យន្ត «AI»​ច្រើន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្រង​មិន​បាន ដូច្នេះ​វា​នឹង​បង្ក​ហានិភ័យ​ដល់​មនុស្ស ហើយ​អាច​បាត់បង់​លក្ខណៈ​មនុស្សជាតិ​ក្នុង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ