ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

រញ្ជួយ​ដី​មានកំ​លាំង​៧,៣​រិ​ក​ស្ទ័​រ​អង្រួន​ព្រំដែន​អ៊ីរ៉ា​ក់​-​អ៊ីរ៉​ង់ យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន ១៣៥​នាក់​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដែល​មានកំ​លាំង​៧,៣​រិ​ក​ស្ទ័​រ នៅ​តាម​ព្រំដែន​អ៊ីរ៉ា​ក់​-​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៧ ។ ឆេះ​រថភ្លើង​នៅ​កុង​ហ្គោ​ស្លាប់ ៣៤​នាក់…

រញ្ជួយ​ដី​មានកំ​លាំង​៧,៣​រិ​ក​ស្ទ័​រ​អង្រួន​ព្រំដែន​អ៊ីរ៉ា​ក់​-​អ៊ីរ៉​ង់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន ១៣៥​នាក់​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដែល​មានកំ​លាំង​៧,៣​រិ​ក​ស្ទ័​រ នៅ​តាម​ព្រំដែន​អ៊ីរ៉ា​ក់​-​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៧ ។

ឆេះ​រថភ្លើង​នៅ​កុង​ហ្គោ​ស្លាប់ ៣៤​នាក់
រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ខេត្ត «Lualaba» ភាគ​ខាងកើត​ឈៀង​ខាងត្បូង ប្រទេស​កុង​ហ្គោ​បាន​ឆេះ បង្ក​មនុស្ស យ៉ាងតិច​៣៤​នាក់​ស្លាប់ និង​ប្រហែល ២៦​នាក់​រង​របួស ។

ត្រី​ឆ្លាម​ជាប់​អួ​ប
អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​បង្ហាញ​លទ្ធផល​ត្រួតពិនិត្យ​សត្វ​ទឹក​មួយ ដែល​ជាប់​អួន​នៅ​តំបន់ឆ្នេរ​«​អាល់​ហ្គា​ស់​»​មាន​ជំនឿ​ថា​ជា​ឆ្លាម«frilled shark» ។

អា​មេ​រិ​ក​បញ្ឈប់​បំរាម​ធ្វើ​អណ្ដូងរ៉ែ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម
អាជ្ញាធរ​ព្រៃឈើ​អា​មេ​រិ​កបាន​ស្នើ​ឲ្យ បញ្ឈប់​បំរាម​ធ្វើ​អណ្ដូងរ៉ែ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ស្ថិត​នៅ​ក្បែរ​ឧទ្យាន​«​ហ្គ្រែ​ន​ខេន​យ៉ុ​ន​» ដែល​ហាម​តាំងពី​អណ​ត្តិ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជា​មោទនភាព​របស់​អា​មេ​រិ​ក ។

អង់គ្លេស និង​ប្រទេស​វ៉ែ​ល​គ្រោង​កាត់​បន្ថយ​បទឧក្រិដ្ឋ
អង់គ្លេស និង​វ៉ែ​ល​ចាប់ផ្ដើម​បើក​គម្រោង​ដកហូត​អាវុធ​ខុសច្បាប់ ដើម្បី​កាត់​បន្ថយ​បទឧក្រិដ្ឋ​ដែល​បង្ក​ឡើង​ដោយ​អាវុធ​កំពុង​កើន ឡើង​នៅ​ក្នុង​ប្រទេស ។

មនុស្ស​យន្ត​បង្ហាត់​លេង​ប៉េង​ប៉ុង
បុរស​ម្នាក់​កំពុង​វាយ​ប៉េង​ប៉ុង​ជាមួយ​មនុស្ស យន្ត​បង្ហាត់​លេង​ប៉េង​ប៉ុង «Forpheus» ដែល​ផលិត​ដោយ​ក្រុមហ៊ុន «Omron» របស់​ជប៉ុន ។

អ៊ី​រ៉ា​ក់​បង្កើន​ការ​ផលិត​ប្រេង
អ៊ី​រ៉ា​ក់​មាន​គម្រោង​បង្កើន​ការ​ផលិត​ប្រេង​នៅ​ក្រុង​ឃឺ​ឃុ​ក ឲ្យ​បាន​មួយ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ដើម្បី​កសាង​ប្រទេស ។

​យន្តហោះ​ទំលាក់​គ្រាប់​លើ​ផ្សារ​នៅ​ស៊ី​រី​ស្លាប់​ជាង ៥០​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន ៥៣​នាក់ ព្រោះ​មាន​យន្តហោះ​ទម្លាក់​គ្រាប់​លើ​ទីផ្សារ​មួយ​កន្លែង​នៅ​ក្បែរ​ក្រុង​អា​ឡេ​ប ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក។

មនុស្ស​យន្ត​សត្វ​អូ​ទ្រី​ស​សម្រាប់​រាវ​មីន
មនុស្ស​យន្ត​សត្វ​អូ​ទ្រី​ស​សម្រាប់​រាវ​មីន បាន​ចេញ​ម៉ូ​ដ​ឲ្យ​ចេះ​ដើរ ដើម្បី​រាវ​មីន​ដាក់​តាំង​បង្ហាញ​នៅ​ក្រុង​«​អេ​ន​អា​ប៊ឺ​» រដ្ឋ​មី​ស៊ី​ហ្គេ​ន សហរដ្ឋអាមេរិក ។

​ត្រី​បា​ឡែ​ន​ទើរ​នៅ​តំបន់ឆ្នេរ​លើ​កោះ​ស៊ូ​ម៉ា​ត្រា
ត្រី​បា​ឡែ​ន​ជា​ច្រើន​ក្បាល​បាន​រសាត់អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​មួយ​ក្នុង​ខេត្ត​អា​សេ លើ​កោះ​​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយ​មិនដឹង​ពី​មូល​ហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ