ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ ពៅ វិ​រី​យ៉ា បើ​មាន​អ្នក​ស្រលាញ់​នៅ​អូស្ត្រាលី​គិត​មើល​សិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​សម្រស់​ឆើតឆាយ​និយម​តែង​កាយ​បញ្ចេញ​គល់​ទ្រូង កញ្ញា វិ​រី​យ៉ា ហៅ​យ៉ា​យ៉ា​ឃ្វី​ន បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ វា​ជា​លើក​ទី​១​ដែល​ស្រី​ស្អាត​រី​យ៉ា…

រាជធានី​ភ្នំពេញ ៖ នារី​សម្រស់​ឆើតឆាយ​និយម​តែង​កាយ​បញ្ចេញ​គល់​ទ្រូង កញ្ញា វិ​រី​យ៉ា ហៅ​យ៉ា​យ៉ា​ឃ្វី​ន បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ វា​ជា​លើក​ទី​១​ដែល​ស្រី​ស្អាត​រី​យ៉ា បាន​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ឆ្លៀត​យក​ហូល​ផាមួង​ខ្មែរ​ទៅ​លក់​នៅ​ទីនោះ ។

ខុស​ពី​តារា​មួយ​ចំនួន​រមែង​រំលេច​ក្តី​សប្បាយ​រីករាយ ដោយ​មានការ​ជូន​ដំណើរ​ពី​ញាតិ​មិត្ត តែ​តារា​សម្តែង​ពៅ វិ​រិ​យ៉ា ហៅ​យ៉ា​យ៉ា​ឃ្វី​ន បាន​ឱកាស​ឡើង​យន្តហោះ​ទៅ​ដែន​កោះ​អូស្ត្រាលី បែរជា​អវត្តមាន​បងប្អូន មិត្តភក្តិ​របស់​ខ្លួន​ទៅ​វិញ ។ កញ្ញា​សិច​ស៊ី​ពៅ វិ​រី​យ៉ា បាន​ចាកចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​២​ខែ​ជាមួយ​ក្តី​សង្ឃឹម​នឹង​ទទួល​បានការ​គាំទ្រ ព្រោះ​រដូវ​កាល​ចុងឆ្នាំ​មាន​ពិធីបុណ្យ​ច្រើន​សម្រាប់​អ្នក​នៅ​អឺ​រ៉ុ​ប ។

កញ្ញា​ពៅ វិ​រី​យ៉ា បាន​ស្រាយ​ច​ម្ង​ល់​ពី​រឿង​មិន​មាន​ញាតិ មិត្ត​ទៅ​អបអរសាទរ និង​ជូន​ដំណើរ​ពេល​ឡើង​យន្តហោះ​ទៅ​សម្តែង​នៅ​បរទេស​ថា​«​នាង​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វី​តែឯង មិន​ចូល​ចិត្ត​ទៅ​រំខាន​គេ ខ្លាចចិត្ត​គេ ។ ម្ល៉ោះហើយ​ពេល​ឡើង​យន្តហោះ​នាង​ខ្ញុំ​មិន​បាន​ហៅ​អ្នក​ណា​មក​ទេ​ដោយសារ​ផ្លូវ​ក៏​ស្ទះ បងប្អូន​ក៏​នៅ​ឆ្ងាយ រវល់​រក​ស៊ី ខ្លាច​គេ​មិន​សប្បាយចិត្ត​ទើប​ខ្ជិល​តែ​ម្តង ។ បើ​នាង​ខ្ញុំ​ប្រាប់​វិញ​គឺ​មាន​អ្នក​មក​ច្រើន តែ​មិន​ចង់ទើប ធម្មតា​ៗ ។

ការ​ចេញ​ទៅ​សម្តែង​លើក​ទី​១​នៅ​បរទេស​នេះ​ខ្ញុំ​គ្រាន់តែ​ហាត់​បទ​ចម្រៀង​ជាង​២​ខែ ចេះ​ចាំ​ច្រើន​បទ ដើម្បី​បំពេញ​តាម​សំណូមពរ​បងប្អូន​ខ្មែរ​យើង​នៅ​ឯនាយ​សមុទ្រ ។ ខ្ញុំ​ខំរៀន​ច្រៀង​ឡើង​ស្រក​គីឡូ ។

ប្រសិនបើ​ទៅ​ដល់​អូស្ត្រាលី មាន​គេ​ស្រឡាញ់​ចង់បាន មាន​តែ​គិត​សិន ព្រោះ​មនុស្ស​ទុកចិត្ត​មិន​បាន​ទេ ហើយ​ចិត្ត​នាង​ខ្ញុំ​ក៏​ចង់​រស់នៅ​ស្រុក​គេ​ដែរ ប៉ុន្តែ​ទាល់តែ​នោះ​ជា​រូបភាព​ល្អ​» ។

ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​នេះ ក្រៅពី​សម្តែង កញ្ញា​ពៅ រី​យ៉ា ចង់រក​ទីផ្សារ​លក់​ហូល​ផាមួង​ខ្មែរ​ផង​ដែរ ។ ពេល​ស្ទាប​ស្ទង់ និង​រក​ទីផ្សារ​បាន​ហើយ លើក​ក្រោយ​នាង​ទៅ​អូស្ត្រាលី​លក្ខណៈ​ឯកជន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ