ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ ​ជេ​ន្នី ឡូ​រ៉ែ​ន ចង់​បោះបង់​អាជីព ​ទៅ​ច្របាច់​ដោះ​ពពែវិញ

6 ឆ្នាំ មុន

នាង​ជេ​ន្នី ឡូ​រ៉ែ​ន ជា​តារា​សម្តែង​ដែល​មានការ​ងារ​ច្រើន​លើសលប់​តាំងពី​ឆ្នាំ​២០១៤​មក ធ្លាប់​សម្តែង​ក្នុង​រឿង «Silver Linings Playbook» ធ្វើ​ឱ្យ​នាង​ទទួល​ពានរង្វាន់​អូ​ស្ការ និង​ត្រូវ​ថត​ភាពយន្ត​វគ្គ​បន្ត​គឺ​រឿង «The…

នាង​ជេ​ន្នី ឡូ​រ៉ែ​ន ជា​តារា​សម្តែង​ដែល​មានការ​ងារ​ច្រើន​លើសលប់​តាំងពី​ឆ្នាំ​២០១៤​មក ធ្លាប់​សម្តែង​ក្នុង​រឿង «Silver Linings Playbook» ធ្វើ​ឱ្យ​នាង​ទទួល​ពានរង្វាន់​អូ​ស្ការ និង​ត្រូវ​ថត​ភាពយន្ត​វគ្គ​បន្ត​គឺ​រឿង «The Hunger Games» ។

ក្នុងអំឡុងពេល​៧​ឆ្នាំ​កន្លង​មក តារា​សម្តែង​អាយុ​២៧​ឆ្នាំ ជេ​ន្នី ឡូ​រ៉ែ​ន បាន​ថត​ភាពយន្ត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​៣​រឿង គឺជា​ការងារ​ដ៏​សន្ធឹកសន្ធាប់ ។

ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះ នាង​ជេ​ន្នី ឡូ​រ៉ែ​ន បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី «Elle» ដែល​​ចេញ​លក់​កាលពី​ចុងខែ​វិច្ឆិកា ២០១៧​ថា នាង​នឹង​ឈប់​ទទួល​ការ​សម្តែង​នៅ​ហូ​លី​វូដ ដើម្បី​បាន​សម្រាក​លំហែកាយ និង​អង្គុយ​ច្របាច់​ដោះ​ពពែ​នៅ​ក្នុង​កសិដ្ឋាន​វិញ ។

នាង​ជេ​ន្នី ឡូ​រ៉ែ​ន បញ្ជាក់​យ៉ាង​ខ្លី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រងាកចិត្ត​នៅ​ក្នុង​ចិត្ត​ថា «​ខ្ញុំ​ចង់​មាន​កសិដ្ឋាន​មួយ ចង់​ធ្វើ​ការងារ​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ ដូច​ជា​ការ​អង្គុយ​ច្របាច់​ដោះ​ពពែ​យក​ទឹកដោះ គឺជា​ការងារ​មាន​សិទ្ធិ​សេរីភាព​និង​រស់នៅ​ក្នុង​លក្ខណៈ​ជា​មនុស្ស​សាមញ្ញ » ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះ​ផ្សាយ​ក្នុង​ន័យ​បញ្ឆិតបញ្ឆៀង​ថា ទម្រាំ​តែ​តា​រាហូ​លី​វូ​ដ​អាច​ផ្សាំ​ជីវិត​រស់នៅ​ដូច​អ្នកស្រែ​ចម្ការ​នោះ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​នៅ​មាន​ភាពយន្ត​ជា​ច្រើន​រឿង​ទៀត​ត្រូវ​ប្រតិបត្តិ​បន្ត​ឱ្យ​រួចរាល់ ។ បច្ចុប្បន្ន​នាង​នៅ​មាន​ខ្សែ​ភាព​យន្ត​រឿង «Bad Blood » និង «Red Sparrow» ត្រូវ​ចូលរួម​សម្តែង ។ ចំពោះ​អ្វី​ដែល​ជេ​ន្នី ឡូ​រ៉ែ​ន និយាយ​នោះ​អាច​ជា​ការ​និយាយ​លេង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ