ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុន្នីនាថ ចាំ​ផ្លូវ​មក​តទល់​គ្នា ឯ​អតីត​គូ​ដណ្តឹង​ថា ត្រៀម​តែ​សង​លុយ​បោក​ទៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី មុន្នីនាថ នឹង​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ប្រាប់​មហាជន​ជុំវិញ​ពាក្យបណ្តឹង​ពី​បទ​បោកប្រាស់​យក​ប្រាក់​របស់​អតីត​គូ​ដណ្តឹង ខណៈ​ពេល​ដែល​ចំណាត់ការ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ។ តារា​សម្តែង​នី មុន្នីនាថ បាន​បដិសេធ…

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី មុន្នីនាថ នឹង​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ប្រាប់​មហាជន​ជុំវិញ​ពាក្យបណ្តឹង​ពី​បទ​បោកប្រាស់​យក​ប្រាក់​របស់​អតីត​គូ​ដណ្តឹង ខណៈ​ពេល​ដែល​ចំណាត់ការ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ។

តារា​សម្តែង​នី មុន្នីនាថ បាន​បដិសេធ ភ្លាម​ៗ​ជុំវិញ​ការ​ចុះ​ផ្សាយ​នា​ពេលថ្មី​ៗ​កន្លង​មក​របស់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន​ថា នាង​បាន​គេចខ្លួន​ព្រោះ​ភ័យ​ខ្លាច​ចំពោះ​ពាក្យបណ្តឹង​ពី​អតីត​គូ​ដណ្តឹង​របស់​នាង​ដែល​បាន​ប្តឹង​ទាមទារ​ឲ្យ​នាង​សង​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ផ្ទុយ​ពី​ការ​ចុះ​ផ្សាយ តារា​សម្តែង​ពូកែ​បង្ហូរទឹកភ្នែក​នាង​នី មុន្នីនាថ អះអាង​ថា នាង​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ដូច​ព័ត៌មាន​ចុះ​ផ្សាយ​ទេ ប៉ុន្តែ​នាង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​តទល់​នូវ​ពាក្យបណ្តឹង​ពី​អតីត​គូស្នេហ៍ ។ នាង​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ផង​ដែរ​ក្នុង​ការ​ប្រឹងប្រែង​ជម្នះ​រាល់​បញ្ហា​ទាំង​អស់នេះ ដើម្បី​បង្ហាញ​នូវ​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​ឡើង​វិញ ក្នុង​ពេល​ដែល​មេធាវី​របស់​នាង​កំពុង​តែ​ខ្នះខ្នែង​ជួយ​នាង​ក្នុង​រឿង​ក្តី​មួយ​នេះ ។

នី មុន្នីនាថ អះអាង​ថា នាង​ពុំ​បាន​រត់គេច​ខ្លួន​ទៅ​ណា​ទេ គឺ​នាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល តែ​មាន​តែ​អតីត​គូ​ដណ្ដឹង​របស់​នាង​ទេ​ដែរ​គាត់​មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ពាក្យ​បែប​បញ្ចើចបញ្ចើរ​ត្រូវ​នី មុន្នីនាថ ប្រើ​ទៅ​កាន់​អតីត​គូ​ដណ្តឹង​របស់​នាង​ថា «​សូម​មេត្តា​ពិចារណា​ផង បើ​បង​ពិតជា​ស្មោះត្រង់ បង​មក​កម្ពុ​ជាម​កណ៎ា អូន​ចាំ​បង » ។

អតីត​គូ​ដណ្តឹង​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​លោក​អ៊ុ​ង សូ​ឡា​ង សរសេរ​ឌឺដង​ត្រឡប់​វិញ​ថា «​បង​នឹង​ទៅ​កុំ​ភ័យ​អូន ត្រៀម​តែ​លុយ​ដែល​អូន​បោក​បង​ទៅ​នោះ​ឲ្យ​គ្រប់​ចំនួន រួម​ទាំង​លុយ​សងជំងឺចិត្ត ដែល​ពៅ​មាស​«​ផ្កាមាស​»​ត្រូវ​បង់​ឲ្យ​បង​បន្ទាប់​ពី​ចេញ​សាលដីកា ពី​តុលាការ បញ្ជាក់​ថា​អូន​ពិតជា​បោក និង​បំពាន​លើ​សេចក្ដី​ទុកចិត្ត ។ ពេល​នោះ​ហើយ​បង​នឹង​ចុះ​ទៅ​ស្រុក​ខ្មែរ ដើម្បី​ប្រមូល​លុយ​នោះ​យក​ទៅ​ធ្វើបុណ្យ​ខ្លះ ។ ច្រូច​ទឹក​ឲ្យ​អូន កុំ​ឲ្យ​អូន​អត់ឃ្លាន មិន​រើសមុខ​តទៅ​ទៀត​» ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តើម​នីតិវិធី​របស់​ខ្លួន​លើក​ដំបូង​លើ​បណ្ដឹង​លោក​អ៊ុ​ង សូ​ឡា​ង ប្ដឹង​អតីត​គូ​ដណ្ដឹង​របស់​ខ្លួន គឺ​កញ្ញា​នី មុន្នីនាថ ទាមទារ​សំណង​ចំនួន​១២​ម៉ឺន​ដុល្លារ កាល​ព​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧ ។ នីតិវិធី​លើក​ដំបូង​នេះ​ពុំ​មាន​វត្តមាន​តារា​សម្ដែង​នី មុន្នីនាថ ចូលរួម​ទេ គឺ​មាន​តែ​មេធាវី​របស់​នាង​ប៉ុណ្ណោះ ។

មេធាវី​របស់​នី មុន្នីនាថ លោក​រ៉ូ ប៊ី​ន​ណៃ និយាយ​ថា ករណី​នេះ​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី ពុំ​ទាន់​មាន​លទ្ធផល​យ៉ាងណា​នោះ​ទេ តែ​លោក​បញ្ជាក់​ថា ពុំ​មាន​ករណី​ឆបោក ឬ​បណ្តឹង​ឆបោក​ប្រឆាំង​កូនក្តី​របស់​លោក​ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ទេ ។ យោង​តាម​នីតិវិធី​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេធាវី​តំណាង​ដោយ​អាណត្តិ​អាច​ឆ្លើយ​ជំនួស​កូនក្តី​បាន ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​របស់​គូភាគី​ទេ ដូច្នេះ​មេធាវី​អាច​ចូល​ជំនួស​កញ្ញា​នី មុន្នីនាថ គ្រប់​នីតិវិធី​របស់​តុលាការ​បាន មិន​ខុសច្បាប់​ទេ ។

យោង​តាម​ពាក្យបណ្ដឹង គឺ​លោក​អ៊ឹ​ង សូ​ឡា​ង ទាមទារ​សំណង​សរុប​ចំនួន​១២​ម៉ឺន​ដុល្លារ ពី​កញ្ញា​នី មុន្នីនាថ ដោយ​ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ