ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ឈប់​ឱ្យ​ច​ញ្ចឹ​ម​ទា​តាម​ឆ្នេរសមុទ្រ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ​ដឹកនាំ​ដោយ​លោក ស៊ុន ពិសី អភិ​បាល​រង​​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ សហ​ការណ៍​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ​ដឹកនាំ​ដោយ​លោក ស៊ុន ពិសី អភិ​បាល​រង​​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ សហ​ការណ៍​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​សំណង់​រោង​ចិញ្ចឹមសត្វ​ទា​ចំនួន​០៥​កន្លែង​ស្ថិត​នៅ​ចំណុច​ខាងលើ​ឆ្នេរ ព្រែក​ត្រែង ក្នុងភូមិ​០៤ ឃុំ​អូរ​ត្រេះ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ដែល​កន្លង​មក​ទីតាំង​ចិញ្ចឹម​ទា​ខាងលើ​មានការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ឆ្នេរសមុទ្រ​ព្រែក​ត្រែង​ថា បាន​បង្ហូរទឹក​កខ្វក់​និង​មាន​ខ្លឹ​ន​ស្អុយ​ឆ្អេះ​ពី​កន្លែង​ចិញ្ចឹម​ទា​តាម​អូរ​ទម្លាក់​ចូល​មក​ក្នុង​សមុទ្រ​ដែល​ភ្ញៀវ​ទេសចរណ៍​មក​មុជទឹក​លេង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ជាតិ ។

bty

តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ុន ពិសី អភិបាលរង​ស្រុក​ស្ទឹង​ហាវ និង​លោក ទេព ស៊ី​ណូ​រ៉ា អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​ជូនដំណឹង​ជា​ច្រើន​លើក​រួច​មក​ហើយ​ដល់​ម្ចាស់​ទីតាំង​ចិញ្ចឹម​ទា​ចំនួន​០៥​កន្លែង​នៅ​ចំណុច​ខាងលើ​ឲ្យ​គាត់​ធ្វើការ​រុះរើ​រក​ទីតាំង​ចិញ្ចឹម​នៅ​កន្លែង​ផ្សេង​វិញ​ដោយហេតុ​ថា ទីតាំង​ដែល​ពួក​គាត់​កំពុង​ចិញ្ចឹម​នៅ​លើ​អូរ​ដែល​ហូរ​ធ្លាក់ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ និង​នៅ​ជិត​ឆ្នេរ​ដែល​ភ្ញៀវ​មក​កំសាន្ត​ធ្វើ​ឲ្យ​មាន​ក្លឹ​ន​ប៉ះពាល់​តំបន់​កំសាន្ត ។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​ដោយ​មានការ​សំណូមពរ​ពី​ម្ចាស់​ចិញ្ចឹម​ទា​ខាងលើ​សុំ​ទុក​ពេល​ឲ្យ​គាត់​រុះរើ​ដោយ​ខ្លួនឯង​ដោយ​ចាប់​គឹ​ត​ពី​ថ្ងៃ​ផ្តិត​មេដៃ​នៅ​ក្នុង​កំណត់ហេតុ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ ខាង​មុខ ។ ក្នុង​នោះ​លោក ទេព ស៊ី​ណូ​រ៉ា អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ណែនាំ​ដល់​ម្ចាស់​ចិញ្ចឹម​ទា​ខាងលើ​មិន​ឲ្យ​ទិញ​សត្វ​ទា​មក​ដាក់​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ពេលវេលា​រុះរើ​ដែល​មាននៅ​ក្នុង​កំណត់ហេតុ ។

ម្យ៉ាងទៀត​បើ​ដល់​ថ្ងៃ​កំណត់​ឱ​សាន្ត​វាទ​ខាងលើ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ​រដ្ឋបាល​សាលាស្រុក និង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ។ រាល់​ការ​ខូចខាត​សម្ភារ​ផ្សេង​ៗ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ និង​មន្ទីរ​បរិស្ថាន​មិន​ទទួលខុសត្រូវ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ