ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​មុខ​តំណែង និង​ឋា​ន្ត​រ​សក្តិ​ជូន​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋា​ន្ត​រ​សក្តិ​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ។…

ខេត្តសៀមរាប ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋា​ន្ត​រ​សក្តិ​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ។

ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​តំណាង​ដ៍​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍​សន្តិ បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ និង​លោក​សង់ រី​ហា អភិបាលរង​ខេត្ត តំណាង​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ជា​គណៈអធិបតី ដោយ​មានការ​ចូលរួម​ពី​សំណាក់ អស់លោក ស្នងការ លោកស្នងការ​រង នាយ នាយ​រង​ការិយាល័យ អធិការ អធិការរង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជា​ច្រើន​ផង​ដែរ ។

បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត កងកម្លាំង​នគរបាល​ខេត្ត​បាន​អនុវត្ត​កន្លង​មក ជូន​អង្គពិធី​រួច​មក លោក​ឧត្តមសេនីយ៍ទោ ហៅ ចាន់​សុ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​លោក​ប៉ឹង បូ​រ៉ា ប្រធាន​ការិយាល័យ លើក​សរសើរ និង​ជូន​រងា្វ​ន់​នៃ​នាយកដ្ឋាន​បុគ្គលិក​បាន​ឡើង​អាន​ព្រះរាជ​ក្រិ​ត្យ​អនុ​ក្រិ​ត្យ​និង​ប្រកាស​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ តំឡើង​ឋា​ន្ត​រ​សិ​ក្តិ​និង​បំពាក់​គ្រឿង​ឥស្សរិយយស​។

ក្នុង​ឱកាស​នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​តំណាង​ដ៍​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍​សន្តិ បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​នាយ​នគរបាល​ជាន់ខ្ពស់ ថ្នាក់​ឧត្តមសេនីយ៍ត្រី ចំនួន​១១​រូប ថ្នាក់​វរសេនីយ៍ឯក​១៧​រូប ថ្នាក់​វរសេនីយ៍ទោ ចំនួន​២​រូប ថ្នាក់​វរសេនីយ៍ត្រី ចំនួន​១៨​រូប ថ្នាក់​អនុសេនីយ៍ឯក ចំនួន​៤​រូប និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ផង​ដែរ ។

លោក​សង់ រី​ហា អភិបាលរង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល ផ្តាំផ្ញើរ កងកម្លាំង​នគរបាល​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់​កំណែទម្រង់​ពង្រឹង​កងកម្លាំង​នគរបាល​យើង​ក្នុង​ការងារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ពិសេស​ត្រូវ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជំរុញ​ចលនា​ប្រជា​ការពារ ភូមិ​- ឃុំ និង គោលបំណង​ពង្រឹង​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​តួនាទី​ភារកិច្ច​ដែល​បាន​កំណត់​ធានា​បាន​នូវ​សុវត្ថិភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត រួមចំណែក​អនុវត្តន៍​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ០៥​ឆ្នាំ​លើក​ទី​២ របស់​នគរបាល​ជាតិ​ឲ្យ​ទទួល​បាន​ជោគជ័យ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ