ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​ធ្វើម្តង​! បើអត់អ្នកហ៊ានបង្ក្រាប

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖  ​មេ​កន្ទុយលេខ​ដុះ​ស្លែ​២​នាក់​ប្រចាំ​ស្រុក​ប​សេដ្ឋ​ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​ឱ្យ​សមត្ថ​កិច្ច​នគរបាល​បង្ក្រាប ​តែ​មិន​មាន​ល​ទ្ធ​ផល​នោះ​ ពេល​នេះ ​ត្រូវ​បានកម្លាំង​​អាវុធហត្ថ​ខេត្តចុះ​​បង្ក្រាប​បាន​​ជាក់​ស្តែង ​ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង ​។ ការបង្ក្រាប​ធ្វើ​ឡើង…

ខេត្តកំពង់ស្ពឺ ៖  ​មេ​កន្ទុយលេខ​ដុះ​ស្លែ​២​នាក់​ប្រចាំ​ស្រុក​ប​សេដ្ឋ​ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​ឱ្យ​សមត្ថ​កិច្ច​នគរបាល​បង្ក្រាប ​តែ​មិន​មាន​ល​ទ្ធ​ផល​នោះ​ ពេល​នេះ ​ត្រូវ​បានកម្លាំង​​អាវុធហត្ថ​ខេត្តចុះ​​បង្ក្រាប​បាន​​ជាក់​ស្តែង ​ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង ​។

ការបង្ក្រាប​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៣ និង៤០​នាទីរសៀល​ថ្ងៃ​ទី០៥  ធ្នូ ស្ថិត​នៅ​ចំណុច​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ  ។  មេ​កន្ទុយលេខទាំង២​នាក់ ដែល​​ខាង​ប៉េ​អឹ​ម​​បង្ក្រាប​​មាន​ឈ្មោះ ដូច​​ខាងក្រោម ១-​ឈ្មោះ​ហៀ​ង ឃី​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​​មេ​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​-ឃុំ​ខាង​លើ និង២-​​ឈ្មោះ​ខេ​ង ផ​ល្លី ភេទ​ស្រី អាយុ​៣៧ឆ្នាំ ជា​​មេកន្ទុយលេខ រស់នៅ​​ជាមួយ​គ្នា ​។

​​​​​ក្នុងនោះ ​កម្លាំង​ដកហូតបាន​​វត្ថុ​តាង មាន​​លុយ​ខ្មែរ​១៥២​ម៉ឺន​រៀល, ​លុយ​បាត​160​បាត, ​​ក្រដាសរ៉ាម ​3​ដុំ​,
​កា​ស្សូ​​២៥, ​ប៊ិ​ច៣​ដើម,ក្រដាស់​កន្ទុយលេខ​ធំកត់​រួច៧២​សន្លឹក, ​​ក្រដាសកត់​កន្ទុយលេខខ្នាត​តូច​មួយ​ចំនួន​
ធំ​, ទូរស័ព្ទ ២គ្រឿង និង​ដែក​កឹ​ប​១ ។

អត្ថបទសរសេរ ដោយ