ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ផ្លាស់​លំនៅ​ឋាន​ទៅ​កន្លែង​ថ្មី​ស្រាប់តែ​ប្រទះ​របស់​មួយ​ធ្វើ​ឱ្យ​គាត់​ភ័យ​ខ្លាច

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ គឹ​ម​យឿ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ គឹ​ម​យឿ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ថា​ពេល​ដែល​រូប​គាត់​ត្រៀម​ផ្លាស់​លំនៅ​ឋាន​មក​រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត នៅ​ពេល​ក្រុម​ជាង និង​កម្មករ​កំពុងធ្វើការ​សាងសង់​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ទំហំ​៨២​មី​លី្ល​ម៉ែត្រ​មួយ​គ្រាប់​ដែល​បន្សល់​កាលពី​សម័យ​សង្គ្រាម ហើយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​មក​ប្លុង​ចោល​នៅ​គល់​ដើម​អាកា​ស្យា​នៅ​ក្បែរ​របង​ខាងកើត​ផ្ទះ​របស់​ខ្លួន រូប​គាត់​មានការ​ភ័យ​ខ្លាច​ក៏​បាន​រាយការណ៍​ជូន​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​ដើម្បី​ជួយ​យក​ទៅ​កំទេច​ចោល​ឬ​ប្រគល់​ជូន​ស៊ី​ម៉ាក់​ឲ្យ​យក​ទៅ​កំទេច​ចោល ។ ហេតុ​ការ​ប្រទះ​ឃើញ​គ្រាប់​នេះ​ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​ខ្មោច​ចោរ​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

លោក​អនុសេនីយឯក ដា រ៉ា មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គ្រាប់កាំភ្លើង​ត្បាល់​នេះ​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ ប៉ុន្តែ​ទោះបី​វា​ចាស់​មែន​បើ​យើង​ទៅ​ប៉ះពាល់​វា ឬ​អ្នក​មិនដឹង​យក​ទៅ​ដុត​វា​អាច​ផ្ទុះ​បាន ដូច្នេះ​ក្រោយ​ពី​មាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​លោក​ក៏​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ទោះបី​លោក​មិន​មាន​បច្ចេកទេស​ក្នុង​ការ​កំទេច​ចោល​ក៏​លោក​ត្រូវ​ជួយ​អន្តរា​គម​ជូន​ពលរដ្ឋ​ដើម្បី​យក​ស្លាក​សញ្ញា​ទៅ​ដាក់​កន្លែង​នោះ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ហើយ​លោក​នឹង​បន្ត​រាយ​ទៅ​ថ្នាក់លើ​ដើម្បី​ថ្នាក់លើ​រាយ​ការ​ជូន​ក្រុម​ស៊ី​ម៉ាក់​ឲ្យ​មក​យក​ចេញពី​កន្លែង​ឃើញ ឬ​មាន​វិធានការ​កំទេច​ចោល​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ