ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​នឹង​ប្តឹង​លោក ​សម រ​ង្ស៊ី ដែល​ញុះញង់​កងទ័ព​ប្រឆាំង​សម្តេច​តេ​ជោ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ អគ្គមេបញ្ជាការ​កងទ័ព​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ប្តឹង​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​ចោទប្រកាន់​ថា អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​បំផុស​ឲ្យ​កងទ័ព​ប្រឆាំង​នឹង​សម្តេច ​ហ៊ុន សែន​។…

​រាជធានី​ភ្នំពេញ ​៖ អគ្គមេបញ្ជាការ​កងទ័ព​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ប្តឹង​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​ចោទប្រកាន់​ថា អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​បំផុស​ឲ្យ​កងទ័ព​ប្រឆាំង​នឹង​សម្តេច ​ហ៊ុន សែន​។ នេះ​បើ​តាម​ប្រសាសន៍​​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងប្រាប់​កម្មករ​ជាង​មួយ​ម៉ឺន​នាក់​នៅ​តំបន់​អូ​​ដឹ​ម នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ​នេះ​។​

​ប្រតិកម្ម​នេះ​បាន​កើតឡើង បន្ទាប់​ពី​លោក​ សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង​នេះ​ចោល​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា​នោះ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​អំពាវនាវ​ឱ្យ​កងទ័ព​កុំ​ធ្វើ​តាម​បញ្ជា​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។​

​លោក ​សម រ​ង្ស៊ី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖ «​សូម​កងកម្លាំងប្រដាប់អាវុធ ពល​​ទាហាន និង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់​ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​»​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​បន្ត​ថា នេះ​គឺជា​បទល្មើស​ដែល​ញុះញង់​ឱ្យ​កង​ទ័ព​មិន​ស្តាប់​បញ្ជា ហើយ​រដ្ឋាភិបាល​កាន់តែ​មាន​ចំណាត់​សម​ស្រប ក្នុង​ការ​រំលាយ​គណបក្សប្រឆាំង និង​កាត់ទោស​ជន​ក្បត់ជាតិ​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ