ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះ​ពោះ​កុងតឺន័រ​សង្ស័យ​មើលឃើញ​ភ្លុក​ដំរី និង​ឈើ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អំពី​ការ​កំណត់សម្គាល់​លើ​កុងតឺន័រ​ចំនួន​០៣​ទូ ទំហំ​២០​ហ្វី​ត ដែល​មាន​លេខ​MSCU3214532 , CLHU2983749 , MEDU2333385…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អំពី​ការ​កំណត់សម្គាល់​លើ​កុងតឺន័រ​ចំនួន​០៣​ទូ ទំហំ​២០​ហ្វី​ត ដែល​មាន​លេខ​MSCU3214532 , CLHU2983749 , MEDU2333385 របស់​ក្រុមហ៊ុន​Cam Transit Import Co Ltd មក​ពី​ប្រទេស​Mozambique កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​កន្លង​មក ។

ដែល​បាន​ប្រកាស​នៅ​ក្នុង Manifest​ថា ជា​ឈើ ចំនួន​29pkgs ទម្ងន់​ស្មើនឹង 55,213kgs និង​ផ្អែក​លើ​លទ្ធផល​រូបភាព​ផ្ដល់​ដោយ​ម៉ាស៊ីន​ស្កែ​ន​មានការ​សង្ស័យ​គួរ​ឲ្យ​កត់សម្គាល់ ។ ព្រមទាំង​តាម​អនុលោម​ទៅ​តាម​នីតិវិធី​ច្បាប់​ស្ដី​ពី​គយ​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០០៧ និង​ប្រកាស​លេខ​១០៩​សហ​វ​.​ប្រក​ចុះ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ទាប់​ពី​ម្ចាស់​ទំនិញ​មិន​បាន​ចូលខ្លួន​មក​បំពេញបែបបទ​យក​ទំនិញ​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​លេខ​០៩៣៨/១៧ អគរ​/​ស​.​កស ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧​កន្លង​មក របស់​សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​រួម​មាន អាជ្ញាធរ​កំពង់​ផែ អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មន្ត្រី​ប៉ូលិស​កាំកុងត្រូល ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្ថានទូត​អា​មេ​រិច មន្ត្រី​គយ និង​រដ្ឋាករ​នៃ​សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​សម្របសម្រួល​ផ្នែក​ច្បាប់​ដោយ​លោក​លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​គ្នា​កាត់​សៀ​ល​កុងតឺន័រ​ខាងលើ ដើម្បី​ត្រួតពិនិត្យ ដោយ​ទទួល​បាន​លទ្ធផល ទូរ​ទី​១- MSCU3214532 បាន​រក​ឃើញ​ដុំ​ឈើ​ចំនួន​៦៨២​ដើម ទម្ងន់​សរុប​១២,១៧៤​គីឡូក្រាម ស្មើនឹង​១៧​ម៉ែត្រគូប ដុំ​ឈើ​សង្ស័យ​ចំនួន​១០​ដើម ដែល​បង្កប់​ភ្លុក​ដំរី​ចំនួន​១៣២​ដុំ ស្មើនឹង​៤៥៤,៥១​គីឡូក្រាម ទូរ​ទី​២- CLHU2983749 បាន​រក​ឃើញ​ដុំ​ឈើ​ចំនួន​៦០៥​ដើម ទម្ងន់​សរុប​២០,០១០​គីឡូក្រាម ស្មើនឹង ១៩​ម៉ែត្រគូប ទូរ​ទី​៣- MEDU2333385 បាន​រក​ឃើញ​ដុំ​ឈើ​ចំនួន​៦៧៧​ដើម ទម្ងន់​សរុប ១៧,៣៨០​គីឡូក្រាម ស្មើនឹង​១៨​ម៉ែត្រគូប ដុំ​ឈើ​សង្ស័យ​ចំនួន​១២​ដើម ដែល​បង្កប់​ភ្លុក​ដំរី​ចំនួន ១៤៧​ដុំ ស្មើនឹង​៤៨៦,៩០​គីឡូក្រាម ។

សរុប​ភ្លុក​ដំរី​ដែល​បាន​រក​ឃើញ​មាន​ចំនួន​២៧៩​ដុំ ស្មើនឹង​៩៤១,៤១​គីឡូក្រាម ។
ត្រួតពិនិត្យ​បាន​បញ្ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​បាន​វេច​ខ្ចប់​ភ្លុក​ដំរី​ជា​វត្ថុ​តាង​ដាក់​ក្នុង​ទូរ​កុងតឺន័រ​លេខ MSCU3214532 (20’) រួច​យក​ទៅ​ដាក់​នៅ​ទី​សុវត្ថិភាព ដើម្បី​កសាង​សំណុំរឿង​បន្ដ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ