ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​ដូច​រន្ទះ​ហើយ​ថែម​ទាំង​អូស​ម៉ូតូ និង​មនុស្ស​ជាង​១០​ម៉ែត្រ​ទៀត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​-​ស្រី​៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ខណៈ​បើក​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​ក្រោយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត ធ្វើ​ដំណើរ​ស្រប​ទិស​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ ហើយ​ដួល​អូស​ម៉ូតូ និង​មនុស្ស​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​០២​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ហើយ​ប្រុស​-​ស្រី​០៣​នាក់​ផ្សេង​ទៀត​របួសស្រាល ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឆ្នូ…

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​-​ស្រី​៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ខណៈ​បើក​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​ក្រោយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត ធ្វើ​ដំណើរ​ស្រប​ទិស​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ ហើយ​ដួល​អូស​ម៉ូតូ និង​មនុស្ស​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​០២​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ហើយ​ប្រុស​-​ស្រី​០៣​នាក់​ផ្សេង​ទៀត​របួសស្រាល ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឆ្នូ ឆ្នាំ​២០១៧ ផ្លូវជាតិ​លេខ​០១ ស្ថិត​នៅ​ភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​គ្រោះថ្នាក់​កើតឡើង​១០​នាទី​ក្រោយ ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ ។ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយ​រៀង​១H-៨២២៥ បើក​ពី​កើត​ទៅ​លិច​ឌុ​ប​គ្នា​២​នាក់​ឪពុក​កូន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​បត់​ឆ្វេង​មិន​បាន​មើល​ក្រោយ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដា​សេ​១២៥​ពណ៌​ខ្មៅ ឌុ​ប​គ្នា​៣​នាក់ ស្រី​២​នាក់ មក​ពីក្រោយ​ស្រប​ទិស​គ្នា បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ​លាន់​ដូច​រន្ទះ​ដួល​ម៉ូតូ​ឪពុក និង​កូន​អូស​ទាំង​មនុស្ស មូ​តូ ចម្ងាយ​១០​ម៉ែត្រ​បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​បែកក្បាល បែក​មាត់​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ឯ​កូនប្រុស​របួសស្រាល ។

ចំណែក​ម៉ូតូ​បង្ក​ដួល​បោក​នៅ​នឹង​កន្លែង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​បែកក្បាល​សន្លប់​នៅ​នឹង​កន្លែង​ដែរ ចំណែក​បុរស​អ្នក​ឌុ​បរ​បួស​ពក​ក្បាល និង​រលាត់​ដៃជើង ហើយ​ស្ត្រី​រួម​ដំណើរ​ម្នាក់​ទៀត​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ