ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ចូរ​ក្រឡេក​មើល​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ខ្ពស់កប់ពពក មួយ​ថ្ងៃ​ៗ​ដូច​គេ​ហែ​កឋិន​ផ្ទុកទំនិញ​ចាប់ពី​៤០​ទៅ​៥០​តោន​ក្នុង​មួយ​គ្រឿង ចេញពី​ក្រុង​បា​វិត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្លូវ និង​អាច​ឈាន​ទៅ​បាក់​ស្ពាន​នៅ​ថ្ងៃ​មុខ​ទៀត​។ ក៏​ប៉ុន្តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​អើពើ ឬ​ចាត់វិធានការ​សោះ​ចំណែក​មន្ទីរ​ជំនាញ ជួសជុល​ខាង​មុខខូច​ខាងក្រោយ​។…

ខេត្តស្វាយរៀង ៖ ចូរ​ក្រឡេក​មើល​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ខ្ពស់កប់ពពក មួយ​ថ្ងៃ​ៗ​ដូច​គេ​ហែ​កឋិន​ផ្ទុកទំនិញ​ចាប់ពី​៤០​ទៅ​៥០​តោន​ក្នុង​មួយ​គ្រឿង ចេញពី​ក្រុង​បា​វិត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្លូវ និង​អាច​ឈាន​ទៅ​បាក់​ស្ពាន​នៅ​ថ្ងៃ​មុខ​ទៀត​។ ក៏​ប៉ុន្តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​អើពើ ឬ​ចាត់វិធានការ​សោះ​ចំណែក​មន្ទីរ​ជំនាញ ជួសជុល​ខាង​មុខខូច​ខាងក្រោយ​។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ច​ម្ង​ល់​ចំពោះ​ជញ្ជីង​ថ្លឹង​រថយន្ត ដាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មាន​រហូត​៤​កន្លែង​ឯណោះ ក៏​ប៉ុន្តែ​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់ និង​ដឹក​ខ្ពស់កប់ពពក សំពីងសំពោង នៅ​តែ​ចរាចរណ៍​យ៉ាង​រលូន​។ ជា​ពិសេស​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សា​ចរណ៍​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​ចាត់វិធានការ​ក្តៅ ចាប់​រថយន្ត​ដែល​កែ​ច្នៃ​ទ្រុង​ខុស​បច្ចេកទេស​នៃ​ប្រទេស​ផលិត កាត់​ទ្រុង និង​កាត់​កន្ទុយ ត​ហួស​សាក់​ស៊ី​។

តែម្ចា​ស់​រថយន្ត មិន​ព្រម​កាត់​ចេញ​ដោយ​លើក​ទូ​កុងតឺន័រ ដាក់​ចូល​ក្នុង​ទ្រុង​រថយន្ត ខុស​បច្ចេកទេស ហើយ​ដាក់​ទំនិញ​ក្នុង​កុងតឺន័រ​ពេញ​ហើយ​ដាក់​ទំនិញ​ពីលើ​ដំបូល​កុងតឺន័រ​ទៀត​ឡើង​សំពីងសំពោង​កប់​ពពក​ក្នុង​មួយ​គ្រឿង​ៗ​ដឹក​ទំនិញ​ចាប់ពី​៤០​តោន​ទៅ​៥០​តោន​កំពុង​បំផ្លាញ​ផ្លូវ និង​ស្ពាន ក៏​ប៉ុន្តែ​មន្ត្រី​ប្រចាំការ​តាម​ស្ថានីយ​ជញ្ជីង​ប្រាប់​រថយន្ត​ប្រភេទ វ៉េ​អង ដាក់​ទូ​កុងតឺន័រ​ពីលើ​ទ្រុង ចំណុះ​ច្បាប់​អនុញ្ញាត​៤០​តោន ហើយ​មើលទៅ​ឃើញ​ដឹក​ខ្ពស់​ៗ នោះ​មិន​លើស​ទម្ងន់​ទេ គឺ​ដឹក​ទំនិញ​ចាប់ហួយ​គឺ​ស្រាល​ៗ គ្រាន់តែ​សំពីងសំពោង​ប៉ុណ្ណោះ​។​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័ នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ធ្នូ ២០១៧​ថា បញ្ហា​រថយន្ត​ប្រភេទ វ៉េ​អង ច្នៃ​ដាក់​ទូ​កុងតឺន័រ​នេះ លោក​មិនដឹង​ច្បាស់​ថា ទម្ងន់​ច្បាប់​កំណត់​ប៉ុន្មាន​តោន​ទេ សូម​ឲ្យ​សួ​ទៅ​លោក សេង ឈួ​ន រដ្ឋលេខាធិការ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ទើប​ច្បាស់ ពីព្រោះ​លោក សេង ឈួ​ន ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​គ្រប់គ្រង និង​បង្ក្រាប​យានយន្ត​ដឹក​លើស​ទម្ងន់​។

ចំណែក​លោក សេង ឈួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​វិញ ទូរ​សព្ទ័​ចូល​ហើយ លោក​ឆ្លើយ​ថា ជាប់រវល់​ប្រជុំ នៅ​ក្រសួង​។ ទាក់ទិន​ករណី រថយន្ត​ធុន​យក្ស ដឹក​លើស​ទម្ងន់​កំពុង​បំផ្លាញ​ផ្លូវ​នេះ​ដែរ យោង​តាម​គណៈកម្មាធិការ​អន្តរក្រសួង បាន​ឲ្យ​ដឹង​ថា យានយន្ត​ប្រភេទ វ៉េ​អង ចំណុះ ៤០​តោន​លើស​បាន​ត្រឹម​៣​តោន ស្មើ​៤៣​តោន បើ​លើស​ដល់​៤៣​តោន ១០០​គីឡូ ត្រូវ​ផាកពិន័យ ហើយ​បើ​លើស​ដល់​ទៅ​៥​តោន ឬ​១០​តោន​ត្រូវ​តែ​ផាកពិន័យ និង​តម្រូវ​ឲ្យ​ផ្ទេរ​ទំនិញ​។ រីឯ​យានយន្ត​កែ​ច្នៃ ប្រភេទ វ៉េ​អង​ដែរ ក៏​ប៉ុន្តែ​កែ​ច្នៃ​លើក​ទូ​កុងតឺន័រ ដាក់​ក្នុង​ទ្រុង​គឺ​ខុស​បច្ចេកទេស គឺ​ខុសច្បាប់​ទៅ​ហើយ​មិន​ចាំបាច់​ថ្លឹង​ទម្ងន់​ទេ ការ​កែ​ច្នៃ​យានយន្ត​ខុស​បច្ចេកទេស​គឺ​មាន​ហា​នី​ភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ និង​នាំ​ឲ្យ​ខូច​ផ្លូវថ្នល់​។ ហើយ​មហាជន​បាន​រិះគន់​ទៀត​ថា គេ​ឃើញ​មាន​រថយន្ត មាន​ស្លាក​យីហោ អក្សរ H.C ធ្វើ​ចរាចរណ៍​ច្រើន​តាម​ដងផ្លូវ​ជាតិ​លេខ​១ គឺ​កែ​ច្នៃ​លើក​ទូ​កុងតឺន័រ​ដាក់​លើ​ទ្រុង​រថយន្ត​ប្រភេទ​វ៉េ​អង​៕


https://youtu.be/Mbt4z5u_bls

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ