ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​កម្ទេច​ទីតាំង​បញ្ជល់មាន់​រួច​មក ក៏​មាន​អ្នក​បង្ហោះ​បញ្ជី​ឈ្មោះ​អ្នក​ទទួល​បង់​ខែ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ពី​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះ​ម​មិះ​មួយ​កន្លែង​ដែល​ដឹកនាំ​ដោយ លោក​ឡាយ វ​ណ្ណះ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តតាកែវ​មានការ​ចូលរួម​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្ត លោក​មេបញ្ជាការ​តំបន់សឹករង​ខេត្ត ដែល​មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​លើក…

ខេត្តតាកែវ ៖ ក្រោយ​ពី​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះ​ម​មិះ​មួយ​កន្លែង​ដែល​ដឹកនាំ​ដោយ លោក​ឡាយ វ​ណ្ណះ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តតាកែវ​មានការ​ចូលរួម​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្ត លោក​មេបញ្ជាការ​តំបន់សឹករង​ខេត្ត ដែល​មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​បាន​ដកហូត​អា​គក និង​សម្ភារ​ជា​ភស្តុ​តាង រួច​ក៏​បាន​យក​គ្រឿងចក្រ​កម្ទេច​ទីតាំង​ចោល​រាប​ដល់​ដី​តែ​ម្តង ។

ទន្ទឹម​នឹង​ការ​បំផ្លាញ​ចោល​ទីតាំង​បញ្ជល់មាន់​ដ៏​ធំ​នេះ​ផង​ដែរ លោក​ឡាយ វ​ណ្ណះ អភិបាល​ខេត្តតាកែវ បាន​ប្រកាស​ថា លោក​នឹង​ប្តឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​ដក​ដី​ទីតាំង​នេះ​យក​មក​ធ្វើ​ជា​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​ថ្ងៃក្រោយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ បន្ទាប់​ពី​មានការ​បង្ហោះ​បញ្ជីរាយនាម​សម្រាប់​បង់លុយ​ខែ​ដល់​ថ្នាក់​កំពូល​ៗ​ក្នុង​ខេត្ត ដើម្បី​បិទ​បាំង​ពី​ការ​បង្ក្រាប​រួច​មក ក៏​ព័ត៌មាន​ចេញពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​បាន​ទំលាយ​ឲ្យ​ដឹង​ថា លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​ធ្វើការ​ពិភាក្សា​ជាមួយ​លោក​ឡាយ វ​ណ្ណះ អភិបាល​ខេត្តតាកែវ ករណី​កា​បង្ហោះ​តាម​បណ្តា​យ​សង្គម​ថា​ការ​បើក​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ​ដំណើ​ការ​ទៅ​បាន គឺ​បាន​បង់លុយ​ប្រចាំខែ​មក​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ៗ​ក្នុង​ខេត្ត​ទើប​អាច​ដំណើ​ការ​បាន​យ៉ាង​រលូន​បែប​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ