ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធការ​ស្នើ​សុំ​របស់​លោក ​រ៉ុ​ង ឈុ​ន ទៅ​ជួប​​លោក ​កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ធ្នូ​ នេះ បាន​បញ្ជាក់​តាម​តេ​ឡេ​ក្រាម​ថា លោក​គី ឫ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ លោក​លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ធ្នូ​ នេះ បាន​បញ្ជាក់​តាម​តេ​ឡេ​ក្រាម​ថា លោក​គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា «​បាន​សម្រេច​បដិសេធ​» ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​រ៉ុ​ង ឈុ​ន អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ដែល​បាន​ស្នើ​សុំ​ដឹកនាំ​តំណាង​សហភាព​សហជីព​ និង​បុគ្គលិក​សមាគម​គ្រូ​​បង្រៀន​ឯករាជ្យ​ទៅ​ជួប​លោក ​កឹ​ម សុខា​ នៅ​ថ្ងៃ​ទី​១០ ធ្នូ​ ២០១៧ ។

លោក​រ៉ុ​ង ឈុ​ន នៅ​ថ្ងៃ​ទី​៥ ធ្នូ នេះ ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ដឹកនាំ​គ្រូបង្រៀន​មួយ​ក្រុ ម​និង​តំណាង​សហជីព​ទៅ​ជួប​លោក ​កឹ​ម សុខា​ នៅ​ថ្ងៃ​ទី ១០ ធ្នូ ខាង​មុខ នៅ​ក្នុង​ពន្ធ​នាគារ​ត្រពាំង​ផ្លុ​ង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ។

គួរ​បញ្ជាក់​ថា លោក​កឹ​ម សុខា ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៧​ ដោយ​សមត្ថកិច្ច​រដ្ឋាភិបាល
កម្ពុជា ​បន្ទាប់​ពី​ចោទប្រកាន់​ថា ​ឃុប​ឃិ​ត​ជាមួយ​បរទេស​ ក្រោយ​ពេល​វី​ដេ​អូ​សម្លេង​ ដើម្បី​របស់​លោក​កឹ​ម សុខា​ បាន​បែកធ្លាយ ។ សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧទ្ទ​រណ៍ និង​តុលាការ​កំពូល​ បានប​ដិ​សេ​ធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ជន​ជាប់​ចោទ និង​ការ​ប្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​ ៕ ​