ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WOW! លុយ​៧​ម៉ឺន​ដុល្លារ គ្រាន់តែ​ថតរូប​បាតជើង

6 ឆ្នាំ មុន

កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់​អាច​រក​ចំណូល​បាន​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ថតរូប​បាតជើង​របស់​ខ្លួន​បង្ហោះ​ចូល​ក្នុង Instagram​។ Jessica…

កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់​អាច​រក​ចំណូល​បាន​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ថតរូប​បាតជើង​របស់​ខ្លួន​បង្ហោះ​ចូល​ក្នុង Instagram​។

Jessica Gould ដែល​រស់នៅ​ក្នុង​ទីក្រុង​តូច​មួយ​ក្នុង Ontario ប្រទេស​កា​ណា​ដា បាន​បង្ហោះ​រូប​បាតជើង​របស់​ខ្លួនឯង ដើម្បី​រក​ប្រាក់​ចំណូល​។ ពេល​ដំបូង​ឡើយ នាង​មិនដឹង​ថា ការ​បង្ហោះ​បែប​នេះ​អាច​រក​លុយ​បាន​នោះ​ទេ​។ នាង​គ្រាន់តែ​បង្ហោះ​ដើម្បី​កំដរ​ភាព​អផ្សុក​តែ​ប៉ុណ្ណោះ​។

នាង​មិនដឹង​សោះឡើយ​ថា មាន​មនុស្ស​មួយ​ចំនួន​ចាប់អារម្មណ៍​ជាមួយនឹង​រូប​បាតជើង​របស់​នាង​។ ពួក​គេ​ហ៊ាន​ឲ្យ​ប្រាក់​ទៅ​នាង ដើម្បី​បានឃើញ​នាង​បង្ហោះ​រូប​បាតជើង​ថ្មី​ៗ​ទៀត​នៅ​លើ Instagram​។ មាន​អ្នកខ្លះ​ឲ្យ​កាដូ​នាង​ជា​របស់​ថ្លៃ​ៗ​ជា​ច្រើន ព្រោះ​ពួក​គេ​លង់​ស្នេហ៍​នឹង​បាតជើង​របស់​នាង​។

Jessica បាន​ប្រាប់​ថា នាង​អាច​រក​ប្រាក់​ចំណូល​ពី​ការ​បង្ហោះ​នេះ​រហូត​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នាង​បាន​បញ្ជាក់​ទៀត​ថា អ្នកគាំទ្រ​ទាំងនោះ​មិន​ដែល​ទាមទារ​ឲ្យ​នាង​ថតរូប​ស្រាត ឬអ្វី​ផ្តេសផ្តាស​ឡើយ​។ ពួក​គេ​គ្រាន់តែ​ចង់​ឲ្យ​នាង​ថតរូប​បាតជើង​របស់​នាង​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ