ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់ភីស៊ីត ៖ ថៃ​ និង​កម្ពុជា​ នឹង​ពិភាក្សា​អំពីបញ្ហា​ព្រំដែន​នៅ​ក្រៅ​វេទិកា​នៃកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប

13 ឆ្នាំ មុន

កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប ឬ​ហៅ​កាត់​ថា អាសេម (ASEM) ត្រូវបាន​រៀបចំឡើង​នៅក្នុងទីក្រុង​ប៊្រុច​សែល ប្រទេស​បែល​ហ្ស៊ិក នៅថ្ងៃទី​៥ តុលា ​ដល់ថ្ងៃទី​៦ តុលា ។ តាមប្រភពព័ត៌​មាន​ពី​ទី​ក្រុង​ប៊្រុច​សែល​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែលត្រូវ​បានរៀប​ចំ​​ធ្វើឡើង​២​ឆ្នាំ​ម្ត​ងនេះ ចូលរួមដោយ​មេ​ដឹកនាំ​មក​ពី​ប្រទេស​ចំនួន​៤៨​ ក្រោម​ប្រធាន​បទ «គុណ​ភាព​នៃជីវិត» នឹងពិភាក្សា​អំពី​បញ្ហា​នានា​ដែល​គ្រប​ដណ្តប់​លើ​ស្ថាន​​ការណ៍​​ហិរញ្ញវត្ថុ ​សាកល​លោក​ និង​អភិបាល​​កិច្ច​សេដ្ឋ​កិច្ច ។ តាមប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា សន្តិសុខ​នៅ កន្លែង​រៀបចំ​កិច្ច​ប្រជុំ​​អាស៊ី-​អឺរ៉ុប ត្រូវបាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ដើម្បី​ផ្តល់​សន្តិសុខ​ និង​សុវត្ថិ​ភាព​​សំរាប់​មេដឹកនាំ​ទាំងអស់​ដែលចូលរួម ។

កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប ឬ​ហៅ​កាត់​ថា អាសេម (ASEM) ត្រូវបាន​រៀបចំឡើង​នៅក្នុងទីក្រុង​ប៊្រុច​សែល ប្រទេស​បែល​ហ្ស៊ិក នៅថ្ងៃទី​៥ តុលា ​ដល់ថ្ងៃទី​៦ តុលា ។ តាមប្រភពព័ត៌​មាន​ពី​ទី​ក្រុង​ប៊្រុច​សែល​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែលត្រូវ​បានរៀប​ចំ​​ធ្វើឡើង​២​ឆ្នាំ​ម្ត​ងនេះ ចូលរួមដោយ​មេ​ដឹកនាំ​មក​ពី​ប្រទេស​ចំនួន​៤៨​ ក្រោម​ប្រធាន​បទ «គុណ​ភាព​នៃជីវិត» នឹងពិភាក្សា​អំពី​បញ្ហា​នានា​ដែល​គ្រប​ដណ្តប់​លើ​ស្ថាន​​ការណ៍​​ហិរញ្ញវត្ថុ​សាកល​លោក​ និង​អភិបាល​​កិច្ច​សេដ្ឋ​កិច្ច ។ តាមប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា សន្តិសុខ​នៅ កន្លែង​រៀបចំ​កិច្ច​ប្រជុំ​​អាស៊ី-​អឺរ៉ុប ត្រូវបាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ដើម្បី​ផ្តល់​សន្តិសុខ​ និង​សុវត្ថិ​ភាព​​សំរាប់​មេដឹកនាំ​ទាំងអស់​ដែលចូលរួម ។

ក្នុងកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប​​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា និងលោកអាប់​ភីស៊ីត វ៉េ​ចាជីវ៉ា នាយករដ្ឋ​មន្ត្រី​ថៃ ផងដែរ ។  ជាមួយគ្នានេះ ទាក់ទិន​ទៅនឹង​កិច្ច​ប្រជុំ​នោះ​ ​ទីភ្នាក់ងារ​សារ​ព័ត៌​មាន​ថៃ​កាលពីថ្ងៃទី​៣ តុលា ​បានដក​ស្រង់​សំដីលោក​អាប់ភីស៊ីត វ៉េចាជី​វ៉ា នាយករដ្ឋ​មន្ត្រី​ថៃ ដែល​បានថ្លែង​ថា រូប​លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​សមភាគី​កម្ពុជា​សម្តេច​តេជោ​ហ៊ុន សែន អំពី​បញ្ហា​ជំលោះ​​​ព្រំ​ដែន រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា នៅ​ក្រៅ​​វេទិកា​នៃកិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប​លើក​ទី​៨ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊្រុច​សែល ប្រទេស​​បែលហ្ស៊ិក ចាប់ពី​ថ្ងៃទី​៥ តុលា ដល់​ថ្ងៃ​ទី​៦ តុលា ។ លោកអាប់ភីស៊ីត ថ្លែង​ថា ក្រោ​យ​ពី​ការ​ពិភាក្សា​គ្នានៅ​ក្នុងទី​ក្រុង​ញូវយ៉ក​កាល​ពី​ចុង​ខែ​​មុន​នឹង​មានការ​ជួប​ពិភាក្សា​គ្នា​ច្រើន​ទៀត រវាង​​លោក និង​សម្តេច​តេជោ​ហ៊ុន សែន ស្តីអំពី​បញ្ហា​ព្រំដែន​ ជា​ពិសេស​ស្តីអំពី​សកម្ម​ភាព​របស់ទី​ភ្នាក់​​ងារ​​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​របស់​ប្រទេស​ទាំង​២ ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ដដែលនេះ​បាន​ដក​ស្រង់​សំដី​​ លោក​អាប់ភីស៊ីត ដែល​ថ្លែង​ទៀត​ថា បញ្ហា​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​មាន​​វត្តមាន​កង​ទ័ព​អាច​នឹង​ត្រូវ​​​​ពិភាក្សា​​គ្នា​ ៕