ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតីត្រូវ​គេសម្លា.ប់​ហើយ ​ព្រោះ​ក្បត់

6 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ វិបត្តិ​នៅ​ប្រទេស​យេ​ម៉ែ​ន​ពេល​នេះ​មាន​សភាព​កាន់តែ​តានតឹង​ថែម​មួយ​កម្រិត​ទៀត ។ អតីត​ប្រធានាធិបតី លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ បាន​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​សា​ណា ។…

ប្រទេស​យេ​ម៉ែ​ន ៖ វិបត្តិ​នៅ​ប្រទេស​យេ​ម៉ែ​ន​ពេល​នេះ​មាន​សភាព​កាន់តែ​តានតឹង​ថែម​មួយ​កម្រិត​ទៀត ។ អតីត​ប្រធានាធិបតី លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ បាន​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​សា​ណា ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៤ ធ្នូ របស់​ប្រភព​ព័ត៌មាន​ជា​ច្រើន ។

ដំបូង​ព័ត៌មាន​នេះ​ប្រកាស​ដោយ​ពួក​ឧទ្ទាម​ស៊ី​អ៊ី​ត​ហ៊ូ​ធី ហើយ​បន្ទាប់​មក​បញ្ជាក់​ដោយ​គណបក្ស​លោក​សា​ឡេ​ហ៍ ។ កងកម្លាំង​ស្មោះត្រង់​នឹង​លោក​សា​ឡេ​ហ៍ និង​ពួក​ឧទ្ទាម​ហ៊ូ​ធី ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​បាន​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​ចាប់តាំងពី​ការ​ផ្ទុះ​បែក​សម្ព័ន្ធ​ភាព​ពី​ថ្ងៃ​ទី​២ ធ្នូ មក​នៅ​រដ្ឋធានី​សា​ណា ។

លោកស្រី FAIKA AL SAYYED ជា​មេដឹកនាំ​ម្នាក់​នៃ​គណបក្ស​សមាជ​ប្រជាជន​ទូទៅ CPG បញ្ជាក់​ថា លោក​សា​ឡេ​ហ៍ ត្រូវ​ពួក​ហ៊ូ​ធី​សម្លាប់ ។ ការ​ស្លាប់​របស់​អតីត​ប្រធានា​ធិបតី​យេ​ម៉ែ​ន​អាយុ​៧៥​ឆ្នាំ​រូប​នេះ អាច​បង្កើត​ជា​របត់​ចម្បង​មួយ​ក្នុង​ជម្លោះ ដែល​ហែកហួ​ប្រទេស​ចាប់តាំងពី​លោក​ចាក​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០១២​មក ។

កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​មនុស្សធម៌​យ៉ាង​អាក្រក់​ជាងគេ​បំផុត​នៃ​ពិភពលោក បើ​តាម អ​.​ស​.​ប សង្គ្រាម​នៅ​យេ​ម៉ែ​ន​ងាក​ទៅ​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ ព្រមទាំង​ជម្លោះ​រវាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស៊ុន​នី​ត និង​អ៊ី​រ៉​ង់​ស៊ី​អ៊ី​ត ខណៈ​ក្រុង​រី​យ៉ា​ដ​ចោទប្រកាន់​ក្រុង​តេ​ហេ​រ៉​ង់​ថា​ជួយ​ទ្រទ្រង់​ខាង​យោធា​ដល់​ពួក​ឧទ្ទាម​ហ៊ូ​ធី ។ ចំណែក​មនុស្ស​៨.៧៥០​នាក់ ត្រូវ​ស្លាប់​ចាប់តាំងពី​អន្តរាគមន៍​យោធា​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ពួក​សម្ព័ន្ធមិត្ត​នៅ​យេ​ម៉ែ​ន​ពី​ខែមីនា ឆ្នាំ​២០១៥​មក ។

ក្រសួងមហាផ្ទៃ​ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី ប្រកាស​ពី​ការ​បញ្ចប់​នៃ​កងជីវពល​ក្បត់ និង​ពី​ការ​ស្លាប់​របស់​ប្រមុខ​គេ គឺ​លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ព្រមទាំង​សមាសភាព​ពួក​ឧក្រិដ្ឋ​មួយ​ចំនួន ។ វី​ដេ​អូ​មួយ​ប្រគល់​ដោយ​ពួក​ហ៊ូ​ធី ដល់​អ្នកកាសែត​ម្នាក់​បង្ហាញ​សាកសព​របស់​លោក​សា​ឡេ​ហ៍ ។

ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំងក្លា​ចាប់ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា មក ក្នុង​រដ្ឋធានី​សា​ណា ដែល​ពួក​ឧទ្ទាម​ទាំង​២​ក្រុម​ត្រួតត្រា​រួម​គ្នា​ចាប់ពី​ឆ្នាំ​២០១៤​មក ខណៈ​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី ABD RABBO MANSOUR HADI ដែល​អន្តរជាតិ​ទទួលស្គាល់​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​អា​ដេ​ន អតីត​រដ្ឋធានី​យេ​ម៉ែ​ន​ខាងត្បូង​ពេល​មិន​ទាន់​រួម​បញ្ចូល​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ