ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយព្រះគ្រោះ​ថ្មី​វត្ថុ​មានជីវិត​អាច​រស់នៅ​បាន

6 ឆ្នាំ មុន

ផ្កាយព្រះគ្រោះ​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយៈ​របស់​មនុស្សលោក​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​ដូចជា​រឿង​ធម្មតា ប៉ុន្តែ​ការ​រក​ឃើញ​ផ្កាយព្រះគ្រោះ​ដំណាក់កាល​ចុង​ក្រោយ​នេះ តារាវិទូ​នៅ​តំបន់​អឺរ៉ុប​និយាយ​ថា ផ្កាយព្រះគ្រោះ «Ross 128b»​បែរជា​បង្កើត​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​ជា​ផ្កាយ​នៅ​ឆ្ងាយ​ពី​ដែនដី​ត្រឹមតែ​១១​ឆ្នាំ​ពន្លឺ មាន​ទំហំ​ធំ​ជាង​ដែនដី​ប្រហែល​១,៣៨​ដង​ប៉ុណ្ណោះ ។ ចាត់​ទុក​ថា​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា…

ផ្កាយព្រះគ្រោះ​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយៈ​របស់​មនុស្សលោក​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​ដូចជា​រឿង​ធម្មតា ប៉ុន្តែ​ការ​រក​ឃើញ​ផ្កាយព្រះគ្រោះ​ដំណាក់កាល​ចុង​ក្រោយ​នេះ តារាវិទូ​នៅ​តំបន់​អឺរ៉ុប​និយាយ​ថា ផ្កាយព្រះគ្រោះ «Ross 128b»​បែរជា​បង្កើត​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​ជា​ផ្កាយ​នៅ​ឆ្ងាយ​ពី​ដែនដី​ត្រឹមតែ​១១​ឆ្នាំ​ពន្លឺ មាន​ទំហំ​ធំ​ជាង​ដែនដី​ប្រហែល​១,៣៨​ដង​ប៉ុណ្ណោះ ។ ចាត់​ទុក​ថា​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា និង​អាច​មាន​សីតុណ្ហភាព​ស្រ​ដៀង​គ្នា​នឹង​ភព​ផែនដី ។

តារាវិទូ​ឱ្យ​ដឹង​ថា «Ross 128b» អាច​ជា​ផ្កាយ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ ព្រោះ​មាន​សារ​ធាតុ​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ និង​កាំរស្មី X ក្នុង​កម្រិត​មិន​គ្រោះថ្នាក់ ។ មាន​ន័យ​ថា ផ្កាយ​ព្រះ​គ្រោះ​នេះ​មាន​លក្ខណៈ​សម​ស្រប និង​អំណោយផល​ដល់​ការ​រស់នៅ​នៃ​វត្ថុ​មានជីវិត ។

នៅ​រៀង​រាល់​៩,៩​ថ្ងៃ ផ្កាយ «Ross 128b» គោចរ​ជុំវិញ​ផ្កាយ​ឈ្មោះ «Ross 128» ជា​ផ្កាយ​ក្រិន​ក្រហម​ប្រទះ​ឃើញ​ច្រើន​នៅ​ក្នុង​ចក្កវាឡ ។ បើ​ប្រៀបធៀប​លើ​រយៈ​ចម្ងាយ​ពី​ផែនដី និង​ព្រះអាទិត្យ​ឃើញ​ថា ផ្កាយព្រះគ្រោះ​នៅ​ជិត​ផ្កាយ​ក្រិន​ក្រហម ដល់​ទៅ​២០​ដង​នៃ​ផែន​​ដី ។

កាលពីមុន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ផ្កាយព្រះគ្រោះ​នៅ​ក្រៅ​ប្រព័ន្ធ​ដែល​នៅ​ជិត​ប្រព័ន្ធ​សុរិយៈ​ឈ្មោះ​ផ្កាយព្រះគ្រោះ «Proximab» នៅ​ចម្ងាយ​៤,២​ឆ្នាំ​ពន្លឺ ប៉ុន្តែ​មាន​លក្ខខណ្ឌ​កំណត់​ពី​ការ​រស់នៅ​របស់​វត្ថុ​មានជីវិត​ផ្សេង​ពី «Ross 128b» ។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ត្រូវ​សិក្សា​ពី​ស្ថានភាព​បរិយាកាស និង​ស្រាវជ្រាវ​ស្លាកស្នាម​របស់​​ទឹក អុកស៊ីហ្សែន បន្ត​ទៀត ។ បច្ចុប្បន្ន​ប្រទះ​ឃើញ​ផ្កាយព្រះគ្រោះ​នៅ​ក្រៅ​ប្រព័ន្ធ​ជា​​ច្រើន​ដួង ប៉ុន្តែ​ប្រហែល​៥០​ដួង​ឃើញ​ថា​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ