ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ល​ក្ខិ​ណា កាក់កប​ទាំង​អាជីព​ចម្រៀង និង​លក់​ត្រីងៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស ល​ក្ខិ​ណា ដែល​មាន​ទឹកដម​សំឡេង​ពីរោះ​លំនាំ​អ្នកស្រី​ រស់ សេរី​សុទ្ធា មមាញឹក​ខ្លាំង​នឹង​អាជីព ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស ល​ក្ខិ​ណា ដែល​មាន​ទឹកដម​សំឡេង​ពីរោះ​លំនាំ​អ្នកស្រី​ រស់ សេរី​សុទ្ធា មមាញឹក​ខ្លាំង​នឹង​អាជីព ។ ក្រៅពី​នេះ​នាង​កាក់កប​នឹង​របរ​លក់​ត្រីងៀត​ថែម​ទៀត​ផង ។

តារាចម្រៀង​មនោសញ្ចេតនា​អ្នក​នាង​មាស ល​ក្ខិ​ណា ត្រូវ​អ្នក​ក្នុង និង​ក្រៅប្រទេស​ស្គាល់​ច្បាស់​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​ទឹកដម​សំឡេង​របស់​នាង​លំនាំ​អ្នកស្រី​រស់ សេរី​​សុទ្ធា ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​មាស ល​ក្ខិ​ណា រៀបរាប់​ឱ្យ​ដឹង​ថា អំឡុង​ពេល​នេះ​ទាំង​សិល្បៈ និង​ការងារ​ខាងក្រៅ​សិល្បៈ​គឺ​ដើរទៅ​មុខ​យ៉ាង​រលូន​សឹង​ថា​រក​ពេល​ដកឃ្លា​មិន​រួច ។​អ្នក​«​ដូច​បងប្អូន​ក្នុង និង​ក្រៅប្រទេស​ដឹង​ហើយ​ថា​ខ្ញុំ​បាន​ជ្រើស​រើស​មុខរបរ​លក់​ត្រីងៀត​ត្រីប្រឡាក់​គ្រប់មុខ​បែប​ធម្មជាតិ ជា​ត្រី​ស្រែ​យើង​សុទ្ធ ហើយ​កំពុង​តែ​លក់ដាច់​រាល់ថ្ងៃ ។ មូលហេតុ​លក់ដូរ​នេះ​ទៅ​មុខ​លឿន​មក​ពី​យើង​ចុះ​ទៅ​ទិញ​ត្រី​ខ្លួនឯង​ដល់ទី​តាំង​តែ​ម្តង ម ា​ន​កំពង់ធំ កំពង់ឆ្នាំង ក្រចេះ​ជាដើម ឬ​ជួនកាល​ជិះឡាន​ឃើញ​គេ​ដាក់​មង សំណាញ់​អីចុះ​ទិញ ឬ​កក់​លុយ​ទុក​ឱ្យ​គេ​ដើម្បី​បាន​ត្រី​ស្រែ ល្អ​ៗ» ។

មាស ល​ក្ខិ​ណា ដោយ​មើលឃើញ​គេ​បើក​របរ​សំអាងការ ឬ​ភោជនីយដ្ឋាន ទើប​នាង និង​សាច់ញាតិ​សម្រេច​បើកមុខ​របរ​លក់​ត្រីងៀត​ប្រឡាក់​រូបមន្ត​ខ្លួនឯង​ឱ្យ​ប្លែក​ពី​គេ ។ នាង​មាន​ម៉ូយ​នៅ​ក្រៅប្រទេស ពិសេស​នៅ​អា​មេ​រិ​ក ដោយ​អ្នក​ខ្លះមក​ស្រុក​ខ្មែរ​មិន​ភ្លេច​ទាក់​ទង​ទិញ​ត្រីងៀត​ត្រីប្រឡាក់​របស់​នាង ។ ខ្លះ​ទៀត​បញ្ជា​ទិញ​ពី​អា​មេ​រិ​ក​ទៀត​ផង ។

អ្នក​នាង​មាស ល​ក្ខិ​ណា យ៉ាង​ហោច​ណាស់​លក់​ត្រីងៀត និង​ត្រី ផ្សេង​ៗ​ក្នុង​១​ខែ​អស់​ជាង​១​ពាន់​គីឡូក្រាម ។ ទោះបីជា​កាក់កប​បែប​នេះ​ក្តី​នាង​តាំងចិត្ត​មិន​ចោល​អាជីព​សិល្បៈ​ទេ ព្រោះ​វា​ជួយ​ឱ្យ​នាង​មានកេរ្តិ៍ឈ្មោះ និង​កិត្តិយស ។

អ្នក​នាង​មាស ល​ក្ខិ​ណា គឺជា​ដៃគូ​ចម្រៀង​ជាមួយ​លោក​អ៊ុ​ង សុ​ផ​ល្លី ដោយ​ទៅ​ច្រៀង​ទីណា​ច្រើន​តែ​ទៅ​ទាំង​២​នាក់ ។

អ្នក​នាង​មាស ល​ក្ខិ​ណា គ្រោង​នឹង​ពង្រីក​របរ​លក់​ត្រីងៀត​ឱ្យ​ធំ​ដោយ​ដាក់​ឈ្មោះ​ថា​«​ពិភព​ត្រីងៀត​ធម្មជាតិ​មាស ល​ក្ខិ​ណា » ។

អ្នក​នាង​មាស ល​ក្ខិ​ណា បាន​ចំណាយពេល​បង្វឹក​សិស្ស​ដែល​ចង់​ចេះ​បច្ចេកទេស​ច្រៀង​បទ​ពី​ជំនាន់​ដើម​ផង​ដែរ ។

ពី​មុន​ជា​អ្នក​រៀបចំ​កម្មវិធី​«​មរតក​សំនៀង​»​របស់​ទូរទស្សន៍​អប្សរា ប៉ុន្តែ​ដោយ​មមាញឹក​នឹង​ការងារ​ផ្សេង​ពេក​ទើប​អ្នក​នាង​មាស ល​ក្ខិ​ណា​ដកខ្លួន​ចេញ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ