ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​ដេក​សុខ​ៗ​ខ្យល់គ​ស្លា.ប់​ទៅ​ចោល​ប្រពន្ធ​និង​កូន

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​អង្គភាព​កង​អនុ​សេ​ធំ​លេខ​២ កងវរសេនាតូច​លេខ​៨៤ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាកា​ប្រចាំ​ទិស​ទី​៣ សមរភូមិ​ជួ​មុខ​តំបន់​ប្រាសាទតាមាន់ធំ បាន​ដេក​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ចោល​ប្រពន្ធ​នឹង​កូន កាលពី​វេលា​ម៉ោង​ប្រមាណ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ…

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​អង្គភាព​កង​អនុ​សេ​ធំ​លេខ​២ កងវរសេនាតូច​លេខ​៨៤ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាកា​ប្រចាំ​ទិស​ទី​៣ សមរភូមិ​ជួ​មុខ​តំបន់​ប្រាសាទតាមាន់ធំ បាន​ដេក​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ចោល​ប្រពន្ធ​នឹង​កូន កាលពី​វេលា​ម៉ោង​ប្រមាណ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ក្នុង​បន្ទាយ​យោធា ស្ងិ​ត​ក្នុងភូមិ​ប្រាសាទ​តា​មាន់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

មន្ត្រី​យោធា​ដែល​ស្លាប់​ឈ្មោះ កែវ មឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​ក​ន្ទ្រិ​ស ឃុំ​សំរោង​ទង ស្រុក​-​ខេត្ត​កំ​ពង​ស្ពឺ មាន​ឋា​ន្ត​ជា​អនុសេនីយឯក​មុខងារ​ជា​មេបញ្ជាការ​រង​កងអនុសេនាធំ​លេខ​២ វរ​សេនា​តូច​លេខ​៨៤ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាការ​ប្រចាំ​ទិស​ទី​៣ ខេត្តឧត្តរមានជ័យ ។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​ផ្តល់​ដំណឹង​ពី​មេបញ្ជាការ​អង្គភាព​មក​ថា មាន​នាយទាហាន​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទាយ​យោធា កម្លាំង​ប៉ូលិស​រួម​ទាំង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ដេក​ស្លាប់​ដោយសារ​តែ​កើត​ខ្យល់​(​គ​) ។
ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួច សមត្ត​កិច្ច​បាន​ប្រគល់​សព​នេះ​ទៅ​ឲ្យ​ក្រុម​គ្រួសា​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ជន​រង​គ្រោះ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ