ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ​ស្នើ​អ្នក​វិយោគ​ទុន​កម្ពុជា​ទៅ​ធ្វើ​វិនិយោគ​នៅ​បង់​ក្លា​ដេ​ស​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​​កន្លង​ទៅ​នេះ លោកស្រី​ សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដេ​ស…

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច ​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​​កន្លង​ទៅ​នេះ លោកស្រី​ សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដេ​ស បាន​ស្នើ​ឲ្យ​អ្នក​វិនិយោគទុន​កម្ពុជា ទៅ​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​​បង់​ក្លា​ដេ​ស​ឲ្យ​បាន​ច្រើន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​កែវ ពិសិដ្ឋ​អ្នក​នាំ​ពាក្យ​សម្តេច ​ហេង សំ​រិ​ន ។​

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​ជា​មួយ​សម្តេច ហេង សំ​រិ​ន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ​នៅ​សណ្ឋាគា​ភូ​គេ​ត្រា លោកស្រី​នាយក​​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​សម្តេច​ប្រធានរដ្ឋសភា ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ​សភា​​កម្ពុជា​និង​រដ្ឋសភា​បង់​ក្លា​ដេ​ស​បន្ថែម​ទៀត ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិ​វិស័យ​នានា​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​រីក​ចម្រើន​ជា​លំដាប់ ​ទាំង​​ក្នុង​វិស័យ​ការទូត​និង​ពាណិជ្ជកម្ម​នោះ​។​

​ជា​ការ​ឆ្លើយ​តប​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អនុសា​រណៈ​ និង​កិច្ចព្រមព្រៀង​នានា​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កន្លង​មក សំដៅ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​បង់​ក្លា​ដេ​ស ​ដើម្បី​ឧត្តម​ប្រយោជន៍​ទាំង​សងខាង​។​

​សូម​ជម្រាប​ថា ​លោកស្រី សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ហើយ​កាលពី​ឆ្នាំ​២០០១ ហើយ​លើក​​នេះ​លោកស្រី​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា លោកស្រី​ និង​គណៈប្រតិភូ​បានឃើញ​ពី​ការ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​របស់​កម្ពុជា​។

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកស្រី នឹ​​ង​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​កម្ពុជា​ទៅ​បណ្តាក់ទុន​នៅ​បង់​ក្លា​ដេ​ស ហើយ​ជំរុញ​អ្នក​វិនិយោគ​ពី​បង់​ក្លា​ដេ​ស មក​បណ្តាក់ទុន​នៅ​កម្ពុជា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ