ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​កំពុង​ភ្លៀង​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ​ស្លា.ប់​មួយ​រំពេច

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្បែរ​ម៉ូតូ​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ។ ក្រោយ​ពិនិត្យ សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ គឺ​បុក​គោ​យន្ត​ពីក្រោយ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្បែរ​ម៉ូតូ​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ។ ក្រោយ​ពិនិត្យ សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ គឺ​បុក​គោ​យន្ត​ពីក្រោយ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥១ ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេម​ខ្សា​ន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ សព​ឈ្មោះ រឿ​ន បូ​រ៉ា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​លាប ឃុំ​ទុំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវ​របស់​គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ទើប​ជួប​ហេតុ​ការ​អាក្រក់​បែប​នេះ ។ ប្រភព​បន្ត​ថា ពេល​មេឃ​កំពុង​ភ្លៀង​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់​ចំណុច​កើតហេតុ ឮ​សូរ​សំឡេង​ប្រាវ ពេល​នោះ​មិន​នា​ន​អ្នក​ណា​ចាប់អារម្មណ៍​ថា​មានរឿង​អ្វី​កើតឡើង​នោះ​ទេ រហូត​ដល់​រាំងភ្លៀង​ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​ម៉ូតូ​របស់​ខ្លួន​នៅ​កន្លែង​កើតហេតុ ។

នគរបាល​ស្រុក​ឧដុង្គ​បាន​ប្រាប់​ទៀត​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​C១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១AW-៣៥១២ តាម​ការ​សន្និដ្ឋាន និង​ពិនិត្យ​នៅ​កន្លែង​កើតហេតុ គឺ​ជន​រង​គ្រោះ​អាច​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ។ មូលហេតុ​ដែល​សមត្ថកិច្ច​ហា៑ន​សន្និដ្ឋាន ដោយសារ​តែ​នៅ​កន្លែង​កើតហេតុ​សមត្ថ​កិ​ចរក​ឃើញ​មាន​កម្ទេច​ឈើ និង​បំណែក​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចរាល់ សព​ជន​រង​គ្រោះ និង​ម៉ូតូ​ត្រូវ​បាន​សាច់ញាតិ​សុំ​យក​ទៅ​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ