ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ម៉ូតូ​គេចពន្ធ ម្ចាស់រ​ត់ទៅ​ពឹង​គយ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ចន្លោះ​ពេល​ពី​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​បើក​ប្រតិបត្តិការ​ស្ទាក់​ចាប់​ទូក​មួយ​គ្រឿង​ដឹក​ម៉ូតូ​ស៊េរី​ទំនើប​ពី​ប្រទេស​ថៃ​មក​កាន់​ទីរួមខេត្ត​កោះកុង​បាន​ចំនួន​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ម៉ូតូ​ថ្មី​ៗ​ចំនួន​១១​គ្រឿង ។ ការ​ស្ទាក់​ចាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ក្នុង​ដៃសមុទ្រ​កោះ​ប៉ោ ស្ថិត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ នៅ​ចន្លោះ​ពេល​ពី​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​បើក​ប្រតិបត្តិការ​ស្ទាក់​ចាប់​ទូក​មួយ​គ្រឿង​ដឹក​ម៉ូតូ​ស៊េរី​ទំនើប​ពី​ប្រទេស​ថៃ​មក​កាន់​ទីរួមខេត្ត​កោះកុង​បាន​ចំនួន​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ម៉ូតូ​ថ្មី​ៗ​ចំនួន​១១​គ្រឿង ។

ការ​ស្ទាក់​ចាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ក្នុង​ដៃសមុទ្រ​កោះ​ប៉ោ ស្ថិត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា បន្ទាប់​ពី​ចាប់​រួច​កំលាំង​សមត្ថកិច្ច​បាន​លើកយក​ម៉ូតូ​ទាំង​១១​គ្រឿង​មក​រក្សា​ទុក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្មករ​ទូក​ចំនួន​២​នាក់​ជា​ជនជាតិ​ថៃ​ទី​១-​ឈ្មោះ កាន​ស៊ី​សុ​វ៉ា​ត់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ទី​២-​ឈ្មោះ ពី កា​ម៉ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ផង​ដែរ ។

ពាក់ព័ន្ធ​ករណី​នេះ​លោក​វរៈសេនីយ៍ឯក មីន រស្មី ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​ថា មាន​ម្ចាស់​ម៉ូតូ​ចូលខ្លួន​មក​អះអាង​ថា ម៉ូតូ​របស់​ខ្លួន​បាន​ប្រកាស​បង់ពន្ធ​ជាមួយ​សមត្ថកិច្ច​គយ​រួច​ហើយ​ឥលូវ​សមត្ថកិច្ច​កំពុង​រង់ចាំ​ឱ្យ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បង់ពន្ធ​មក​បង្ហាញ ។

 

មជ្ឈដ្ឋាន​ខ្លះ​និយាយ​ថា បើ​បង់ពន្ធ​ម៉េច​អត់​មាន​ឯកសារ​ដាក់​តាម ។ សង្ស័យ​ណាស់ ទាល់តែ​ចាប់​បាន​ទើប​ឆ្លើយ​ដាក់​គយ ។ ទាល់តែ​ចាប់​បាន​ទើបរ​ត់រក​គយ​ឱ្យ​ជួយ​…​ព្រោះ​គយ​នៅ​ខេត្តកោះកុង​ស្រួល​និយាយ​គ្នា​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ