ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាលម៉ាស៊ីន​ថ្មី​រដ្ឋ​សភាជាតិ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ក្រោយ​ផ្តល់​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សុពលភាព​សមាជិក​គណៈកម្មការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី​ និង​សមាជិក​រដ្ឋសភា​ចំនួន​១៦ រូប​ថ្មី​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សុពលភាព​សមាជិក​គណៈកម្មការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី​ និង​សមាជិក​រដ្ឋសភា​ចំនួន​១៦ រូប​ថ្មី​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​​រដ្ឋសភា នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ក្បាល​ម៉ា​ស៊ី​ថ្មី​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក ​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​រដ្ឋ​សភា​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែធ្នូ ខាង​មុខ​នេះ​ ដើម្បី​បោះ​ឆ្នោត​ផ្តល់​សុពលភាព​សមា​ជិក គ​.​ជ​.​ប ថ្មី និង​ប្រកាស​សុពល​ភាព​អ្នកតំណាង​រាស្ត្រ​ចំនួន​១៦​ផ្សេង​ទៀត​ផង​ដែរ ។

លោក ឈាង វុន បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ​ប្រធានរដ្ឋសភា​ថា អចិន្ត្រៃយ៍​បាន​ប្រជុំ​លើក​របៀបវារៈ​សំខាន់​សម្រាប់​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​៧ ខាង​មុខ​នេះ​។ យើង​បាន​សម្រេច គឺថា​ ទី​១ យើង​សម្រេច​នឹង​មានការ​ប្រកាស​សុពលភាព​បេក្ខជន​អ្នកតំណាង​រាស្ត្រ​ដែល គ​.​ជ​.​ប ទើប​ផ្ញើ​មក​ដល់​មាន​១៦ រូប អ្នក​ដែល​បាន​ទទួល​បានការ​បែងចែក​ពី​ គ​.​ជ​.​ប រួម​នឹង​សមាជិក​ដែល​ត្រូវ​ជំនួស​កន្លែង​ដែល​សមាជិក​សភា​ចំនួន​៤​រូប​សុំ​លាលែង​ពី​សមា​ជិក​​សភា​ទៅ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​មាន​ ៖ ​លោក ម៉ឹម ជំ​ហ៊ុយ​, លោក សុខ
ឥ​សាន​, លោក ហែម ខន និង​លោក អាយ ខន ។

សូម​ជម្រាប​ផង​ដែរ តំណាងរាស្ត្រ​ថ្មី​ដែល​បាន​ស្បថ​នៅ​ព្រះ​បរមរាជវាំង​ក៏​បាន​លាលែង​ឈប់​ដែរ ដែល​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​ស្នើ​ឲ្យ​ទៅ​ជា​អនុប្រធាន​ គ​.​ជ​.​ប គឺ​លោក នុ​ត សុខុម ។ អ្នកនាំពាក្យ​ដដែល​បាន​អះអាង​បញ្ជាក់​ថា ​នៅ​ក្នុង​សម័យប្រជុំ​សភា​នឹង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​អនុប្រធាន​ គ​.​ជ​.​ប ១​រូប ​និង​សមាជិក​ គ​.​ជ​.​ប ​២​រូប ទាំង​អ្នកតំណាង​រាស្ត្រ​ថ្មី និង​សមាជិក​ គ​.​ជ​.​ប ថ្មី​នឹង​ទៅ​ស្បង​នៅ​ថ្ងៃ​ដដែល​ផង​ដែរ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ឈាង វុន ថា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​រៀបចំ​ផ្តល់​សុពលភាព​អ្នកតំណាង​រាស្ត្រ​​រួច​ចប់​គ្រប់​ហើយ រដ្ឋសភា​នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ និង​រចនាសម្ព័ន្ធ​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា ​ការ​រៀបចំ​ក្បាល់ម៉ាស៊ីន​រដ្ឋសភា​ថ្មី ​និង​រចនាសម្ព័ន្ធ​នេះ បន្ទាប់​ពី​រដ្ឋសភា​បាន​ប្រកាស​ផ្តល់​សុពល​ភាព​អ្នកតំណាង​រាស្ត្រ​ចំនួន​៥៥​រូប​មក​ពី​គណបក្ស​ន​យោ​យ​បាន​​ចំនួន​បី ដែល​មាន​ទទួល​បាន​អាសន្នៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែ វិច្ឆិកា ​ឆ្នាំ​២០១៧​កន្លង​មក ។

គណបក្ស​នយោបាយ​ដែល​ទទួលអាសន្នៈ​មាន​៖
– គណបក្ស​ហ៊្វុន ស៊ិ​ន​ប៉ិច ទទួល​បាន​៤១អាសន្នៈ
– គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១អាសន្នៈ
– គណបក្ស​សញ្ជាតិ​កម្ពុជា​២អាសន្នៈ ។

រចនាសម្ព័ន្ធ​រដ្ឋសភា​ដែល​នឹង​ត្រូវ​បាន​រដ្ឋសភា​រៀបចំ​នោះ​មាន​អនុប្រធាន​ទី​១ រដ្ឋសភា​គឺ លោក យូ ហុ​ក​គ្រី មក​ពី​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច ដែល​ពី​មុន​ជា​កន្លែង​របស់ លោក កឹ​ម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋ​សភា ដែល​កាលពីមុន​ប្រធាន​ចំនួន​៥ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​៥​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ