ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន CITA ស្នើ​សុំ​ចូល​ជួប​លោក ​កឹ​ម សុខា ​នៅ​ពន្ធនាគារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោក ​រ៉ុ​ង ឈុ​ន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) នៅ​ថ្ងៃ​ទី​៥…

​រាជធានី​ភ្នំពេញ ៖ លោក ​រ៉ុ​ង ឈុ​ន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក​ គី ឫ​ទ្ធី ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​គ្រូបង្រៀន​មួយ​ក្រុម ​និង​តំណាង​សហជីព​ទៅ​ជួប​លោក​ កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១០ ធ្នូ ខាង​មុន​នេះ​ នៅ​ក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក រ៉ុ​ង ឈុ​ន ​បាន​លើក​ឡើង​ថា ​សហការី​ដែល​ត្រូវ​ចូល​ទៅ​ជួប​លោក កឹ​ម សុខា គឺ​រួម​មាន ៖ អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហ​ភាព​កម្ពុជា​, អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​, លោក​ហ៊ី សម្បត្តិ អនុប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​, លោក ម៉ែ​ន សុខ​ឆៃ អគ្គលេខា​ធិការ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​, អ្នកស្រី គឹ​ម តារា​នី អគ្គហិរញ្ញិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​, លោក ឡុ​ង រី​ម គណៈ​ក​ម្មា​កា​រនាយក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និង​លោក នី ច័ន្ទ​តារា​វុ​ធ ​គណៈ​ក​ម្មា​ការ​នាយក​សមាគម​គ្រូ​ង​បង្រៀន​កម្ពុជា​​ឯករាជ្យ​។

​គួរ​បញ្ជាក់​ថា ​លោក ​កឹ​ម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ​កញ្ញា ​ឆ្នាំ​២០១៧​ ដោយ​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា​ បន្ទាប់​ពី​ចោទប្រកាន់​ថា ​ឃុប​ឃិ​ត​ជាមួយ​បរទេស​ក្រោយ​ពេល​វី​ដេ​អូ​សម្លេង ​ដើម្បី​របស់​លោក ​កឹ​ម សុខា​ បាន​បែក​​​ធ្លាយ​៕

កែសម្រួលដោយ