ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកាចាប់ខ្លួន​បុរស​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រធាន​តុលាការ​កំពង់ស្ពឺ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ។ នៅ​ក្នុង​ដីកាចាប់ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​សាលាដំបូង​នោះ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់​បណ្តឹង​ឡើយ ដោយ​ចោទប្រកាន់​ពី​បទ​ផ្ដើមគំនិត​រំលោភ​បំពាន​លើ​អចលនទ្រព្យ​របស់​អ្នក​ដទៃ ។ យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រធាន​តុលាការ​កំពង់ស្ពឺ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ។ នៅ​ក្នុង​ដីកាចាប់ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​សាលាដំបូង​នោះ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់​បណ្តឹង​ឡើយ ដោយ​ចោទប្រកាន់​ពី​បទ​ផ្ដើមគំនិត​រំលោភ​បំពាន​លើ​អចលនទ្រព្យ​របស់​អ្នក​ដទៃ ។

យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​លេខ​២៩៣D ផ្លូវ​លេខ​១៥០ ភូមិ​១១ សង្កាត់​ទឹកល្អក់​២ ខ​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើ​ឡើង​ដោយ​មាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ទួល​គោក បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ អ៊ុ​ក វិច្ឆិកា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​២៩៣D ផ្លូវ​លេខ​១៥០ ភូមិ​១១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​យោង​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៤៨១ ចុះ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ ហង់ ស៊ី​ថា ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​រំលោភ​កាន់កាប់​លើ​អចលវត្ថុ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទី​០៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយ​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ប្រគល់​ជនសង្ស័យ​ខាងលើ​មក​ឲ្យ​មក​ខាង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​ទៅ​តាម​នីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​កាន់​មូល​ដា្ន​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ប្រគល់​ជូន​សាលាដំបូង​ខេត្ត អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ