ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! មាន​អ្នក​បំផ្លាញ​រូបសំណាក​របស់ Messi ជា​លើក​ទី​ពីរ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា រូបសំណាក់​របស់​កីឡាករ​ជើង​ខ្លាំង Lionel Messi ត្រូវ​បាន​គេ​បំផ្លាញ​ជា​លើក​ទី​ពីរ​នៅ​អា​ហ្ស​ង់​ទី​ន ។ កាលពី​ថ្ងៃអាទិត្យ​នេះ មាន​ជនខិលខូច​បាន​លួច​កាត់​រូប​របស់…

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា រូបសំណាក់​របស់​កីឡាករ​ជើង​ខ្លាំង Lionel Messi ត្រូវ​បាន​គេ​បំផ្លាញ​ជា​លើក​ទី​ពីរ​នៅ​អា​ហ្ស​ង់​ទី​ន ។

កាលពី​ថ្ងៃអាទិត្យ​នេះ មាន​ជនខិលខូច​បាន​លួច​កាត់​រូប​របស់ Messi ត្រឹម​.​កជើង​ឲ្យ​ធ្លាក់​មក​លើ​ដី ។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល​មានរឿង​នេះ​បាន​កើតឡើង​ចំពោះ​រូប​របស់​កីឡាករ​ម្នាក់​នេះ ។ កាលពី​លើក​ទី​មួយ គឺ​នៅ​ខែមករា​ឆ្នាំ​នេះ ដែល​រូប​ត្រូវ​បាន​កាត់​ពាក់កណ្តាល​ខ្លួន​ត្រឹម​ចង្កេះ ។ ជន​បង្ក​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ តែ​ចៅហ្វាយ​ក្រុង Buenos Aires បាន​បញ្ជា​ឲ្យ​ជួសជុល​ជា​ថ្មី ។

ដល់​ថ្ងៃអាទិត្យ​មុន​នេះ ស្រាប់តែ​មាន​ករណី​ទី​ពីរ​បាន​កើតឡើង ។ រូប​របស់ Messi ដដែល​ត្រូវ​បាន​កាត់​ត្រឹម​កជើង​នៅ Costanera Sur ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​នរណា​ជា​អ្នក​ធ្វើ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ