ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​ប៉ុប នាង​គ្រីស្ទីណា អាគីឡឺរ៉ា ត្រូវចាប់ខ្លួន​​ទាក់ទង​នឹង​គ្រឿងស្រវឹង

15 ឆ្នាំ មុន

នាងគ្រីស្ទីណា អាគីឡឺរ៉ា ជា​តារា​ភាពយន្ត និង​ជា​តារាចម្រៀង​​ប៉ុ​បល្បីឈ្មោះ​​របស់អាេមរិក ​កាលពីល្ងាច​ថ្ងៃទី​​​១ មីនា កន្លង​​មក បានជួប​បញ្ហាធ្ងន់​ធ្ងរ​​មួយ ដោយ​នាង​ត្រូវ​ចាប់ខ្លួន​ ហើយ​ឃុំ​ខ្លួន ​ក្រោយ​ពី​​បុរស​ម្នាក់​​​ដែលគេ​ជឿ​​​ថា ជា​ប្រុស​​ស្នេហ៍​របស់នាង​ត្រូវ​​ចាប់ខ្លួនពី​​បទ​សង្ស័យ​​បើក​រថយន្ត​​ក្រោម​ឥទ្ធិពល​​នៃគ្រឿង​ស្រវឹង។ នាង​​គ្រីស្ទីណា ត្រូវបានចាប់ខ្លួន​នៅក្នុងទីក្រុង​ហូ​លីវូដ​​ខាង​លិច ​នៅពេលនាង​កំពុងជិះ​​រថយន្តជា​មួយ​​បុរស​ម្នាក់​​ដែល​​គេ​ជឿ​ថា​ ជាប្រុស​ស្នេហ៍​​របស់នាង​​នោះ ។​
អាជ្ញាធរ​​ក្រុង​ហូលីវូដ​​ខាងលិចនិយាយ​ថា
នា​ងគ្រីស្ទីណា​ ត្រូវ​​ចាប់ខ្លួន ហើយ​​​ឃុំខ្លួន​​​ដើម្បី​​​ធានា​សុវត្ថិភាព​សម្រាប់​នាង ពីព្រោះ​​ពេល​នោះ​នាង​​ហាក់ដូចជា​ស្រវឹង​​​មិនអាច​គ្រប់គ្រង​​ខ្លួន​ឯង​បាន ។​
អ្នកបើក​​បរ​​រថយន្តនោះ​ឈ្មោះ Matthew Rutler ត្រូវ​​សង្ស័យ​​ថា បើក​​រថយន្ត​​ក្រោម​ឥទ្ធិ​ពល​​នៃគ្រឿងស្រវឹង​ ហើយ​ក៏ត្រូវបានចាប់ខ្លួន​​តែ​ម្តង ។
តាមប្រភពព័ត៌​មាន​ថា នាង​គ្រីស្ទីណា​​ ប្រហែល​​ជា​ត្រូវ​​គេ​បញ្ច្រក​ស្រា​​រហូត​ស្រវឹង​​​​លែង​​គ្រប់គ្រង​ខ្លួន​ឯង​បាន ប៉ុន្តែ​​នាង​មិន​​បាន​​ប្រព្រឹត្ត​​អំពើ​ឆ្គាំ​ឆ្គង​អ្វីទេ ។ នាង​ត្រូវ​ចាប់ខ្លួន​​ ប៉ុន្តែ​មិន​រ​ង​ការ​ចោទប្រកាន់​​ឡើយ​ ហើយត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​ពីត្រូវឃុំ​ខ្លួន​​ក្នុង​ពន្ធនាគារ​​​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង និង​ក្រោយ​ពី​​ការធ្វើ​​តេស្ត​មើល​​ជាតិ​អាល់​កុល​​ក្នុងខ្លួន​​នាង​រួចមក ។​
នាងគ្រីស្ទីណា ​តារា​ចម្រៀង​ប៉ុប​មាន​​សម្រស់​​ស្រស់ស្អាត​​​គួរ​ឱ្យទាក់ទាញ​ ពិសេស​​បបូ​រមាត់​​របស់​នាង ៕