ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​បត់ជើង ស្រាប់តែ​ទាក់​ខ្សែ​ចង​ទូក​ស្លា.ប់​តែ​ម្តង

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បុរស​ម្នាក់​ដែល​ត្រូវ​បាន​ពូ​របស់​ខ្លួន​អះអាង​ថា​ជា​មន្ត្រី​ប៉ូលិស​នៅ​ខេត្តព្រៃវែង បាន​ធ្លាក់ទឹក​សមុទ្រ​ស្លាប់​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​លើ​ទូក ហើយ​ដើរទៅ​បត់ជើង​នៅ​កន្ទុយ​ទូក​ត្រូវ​ខ្សែ​ចង​ទូក​ទាក់​កជើង​ធ្លាក់​ទឹកតែ​ម្តង ។ ហេតុ​ការ​នេះ​កើតឡើង​នៅ​កំពង់​ផែ​ប្រមូល​ទិញ​ផល​នេសាទ…

ខេត្តកោះកុង ៖ បុរស​ម្នាក់​ដែល​ត្រូវ​បាន​ពូ​របស់​ខ្លួន​អះអាង​ថា​ជា​មន្ត្រី​ប៉ូលិស​នៅ​ខេត្តព្រៃវែង បាន​ធ្លាក់ទឹក​សមុទ្រ​ស្លាប់​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​លើ​ទូក ហើយ​ដើរទៅ​បត់ជើង​នៅ​កន្ទុយ​ទូក​ត្រូវ​ខ្សែ​ចង​ទូក​ទាក់​កជើង​ធ្លាក់​ទឹកតែ​ម្តង ។ ហេតុ​ការ​នេះ​កើតឡើង​នៅ​កំពង់​ផែ​ប្រមូល​ទិញ​ផល​នេសាទ ស្ថិត​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូ​លី​ស​ខាងលើ​ឈ្មោះ​ធិ​ន ពៃ អាយុ​៣៩​ឆ្នាំ តែ​ឈ្មោះ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ​វិ​ន សុ​ជាតិ ។ ប្រភព​ដដែល​បាន​អះអាង​ថា ជន​រង​គ្រោះ​បាន​មក​លេង​ពូ​របស់​ខ្លួន ដែល​ជា​កម្មករ​ទូក​នេសាទ​នៅ​ទីតាំង​កំពង់​ផែ​ខាងលើ ហើយ​បាន​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​០៣ ក៏​បាន​បបួល​គ្នា​ពូ​ក្មួយ និង​មិត្តភក្តិ​ជា​កម្មករ​ទូក​ដទៃ​ទៀត​ផឹកស៊ី​នៅ​លើ​ទូក​រហូត​ដល់​ម៉ោង​៥​ជិត​ភ្លឺ​ក៏​បាន​ដើរទៅ​បត់ជើង​នៅ​កន្ទុយ​ទូក​ខាងក្រោយ ។

ដោយ​បាត់​ក្មួយ​យូរ​ពេក ពូ​ក៏​តាម​ទៅ​មើល​ស្រាប់តែ​ឃើញ​តែ​ជើង​ក្មួយ​នៅ​ប៉ប្រះ​ផ្ទៃ​ទឹក​ដោយ​មាន​ខ្សែ​រុំ​កជើង​ជាប់ ។ ឃើញ​ដូច្នេះ​ក៏​បាន​នាំ​គ្នា​យោង​ដាក់​ឡើង​លើ​ទូក តែ​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ លុះដល់​ម៉ោង​៨​ព្រឹក​ទើប​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សាកសព​ហើយ​បាន​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ