ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុនិនាថ ច្រានចោលព័ត៌មាន​ថា «នាងគេចខ្លួនបាត់​​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពី​​ព័ត៌មាន​​​លើ​ប្រព័ន្ធផ្សព្វ​ផ្សាយមួយចំនួន​​បានចុះ​​ថា  «និ មុនីនាថ ភ័យខ្លាំង​បន្ទាប់​ពីគ្មានលុយ​សងជំងឺចិត្ត​គូដណ្តឹង​នៅអាមេរិក រហូតគេចខ្លួនបាត់»នោះ​ បានធ្វើឱ្យ​​កញ្ញា ​និ មុនី​នាថ​…

រាជធានីភ្នំពេញ ៖ ក្រោយពី​​ព័ត៌មាន​​​លើ​ប្រព័ន្ធផ្សព្វ​ផ្សាយមួយចំនួន​​បានចុះ​​ថា  «និ មុនីនាថ ភ័យខ្លាំង​បន្ទាប់​ពីគ្មានលុយ​សងជំងឺចិត្ត​គូដណ្តឹង​នៅអាមេរិក រហូតគេចខ្លួនបាត់»នោះ​ បានធ្វើឱ្យ​​កញ្ញា ​និ មុនី​នាថ​ នៅមិន​សុខ​ ដោយនាង​បា​​នសរសេរ​​បកស្រាយ​បំភ្លឺភ្លាមៗនៅ​ក្នុង​ហ្វេស​ប៊ុក​​មួយ​​ឈ្មោះ​ថា «កនិ ហា» ។

ការ​សរសេរ​​បកស្រាយ​របស់អ្នកនាង និ មុនីនាថ មាន​ទាំងស្រុង​ថា «នាងខ្ញុំ​ នី មុនិនាថ សូមបញ្ជាក់ថា នាង​ខ្ញុំគ្មានគេចទៅណាទេ នាងខ្ញុំនៅក្នុងប្រទេស​កម្ពុជាដដែល តែមាន​​តែ​អតីត​គូដណ្តឹង​របស់នាងខ្ញុំទេ ដែរ​គាត់​មិន​នៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់​ បងមកកម្ពុជាមក​ណា​អូន​ចាំ​បង) ​។

ដោយឡែក ​លោក អ៊ឹ​ង សូ​ឡា​ង ដែល​ត្រូវជា​អត​តី​គូ​ដណ្តឹង​កញ្ញា នី មុនីនាថ ក៏​ត្រូវបាន​ឃើញ​ឆ្លើយ​តប​នៅ​​លើ​​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​របស់លោក​វិញ​​យ៉ាង​ធ្ងន់ៗទៅកញ្ញា នី មុនីនាថ ។

គួររំលឹកទៀតថា កញ្ញា​នី មុន្នីនាថ អវត្តមាន​ចូល​បំភ្លឺ​នៅ​តុលាការ ទាក់ទិន​ការ​ប្តឹង​របស់​អតីត​គូ​ដណ្តឹង ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តើម​នីតិវិធី​របស់​ខ្លួន​លើក​ដំបូង​​លើ​បណ្ដឹង​លោក ​អ៊ឹ​ង សូ​ឡា​ង ប្ដឹង​អតីត​គូ​ដណ្ដឹង​របស់​ខ្លួន គឺ​កញ្ញា​នី មុន្នីនាថ ទាមទារ​សំណង​ចំនួន​១២​ម៉ឺន​ដុល្លារ កាល​ព​ីថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧  ។

នីតិវិធី​លើក​ដំបូង​នេះ ​ពុំ​មាន​វត្តមាន​តារា​សម្ដែង​នី មុន្នីនាថ ចូលរួម​ទេ គឺ​មាន​តែ​មេធាវី របស់​នាង​ប៉ុណ្ណោះ ។ លោក​មេធាវី​រ៉ូ ប៊ី​ន​ណៃ និយាយ​ថា ករណី​នេះ​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី ពុំ​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ តែ​លោក​បញ្ជាក់​ថា ពុំ​មាន​ករណី​ឆបោក ឬ​បណ្តឹង​ឆបោក​ប្រឆាំង​កូនក្តី​របស់​លោក ដូច​សារ​ព័ត៌​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ទេ ។ ម្យ៉ាង​កូនក្តី​លោក​ក៏​ពុំ​បាន​គេចវេះ ឬ​មិន​ចង់​ចូល​បំភ្លឺ​នៅ​តុលាការ​ដូច​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដែរ ។

គួរ​បញ្ជាក់ទៀតថា កញ្ញា​នី មុន្នីនាថ និង​លោក​អ៊ឹ​ង សូ​ឡា​ង បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នៅ​ឆ្នាំ​២០១៤ ហើយ​អ្នក​ទាំង​២​បាន​ជួប​ភាព​រកាំរកូស​នា​ពេល​កន្លង​មក រហូត​ដល់​មាន​បណ្តឹង​ទៅ​តុលាការ​របស់​លោក​អ៊ឹ​ង សូ ។

អត្ថបទសរសេរ ដោយ