ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ដានជើង​ដាយ​ណូ​ស័​រ​ក្នុង​យុគសម័យ​ស៊ូ​រ៉ា​សិ​ក ចាត់​ទុក​ថា​ជា​ដានជើង​ដាយ​ណូ​ស័​រ​ដ៏​ធំ​មួយ​មាន​បណ្ដោយ​ប្រវែង ៥៧​សង្ទីម៉ែត្រ បាន​ប្រទះ​ឃើញ​នៅ​បរិវេណ​មាត់ទន្លេ​ក្នុង​ប្រទេស​ឡេ​សូ​តូ​នោ ទ្វីបអាហ្វ្រិក ។ ឆ្កែ​ធ្លាក់​ក្នុង​អណ្ដូង​ជួបនឹង​ពស់​ពិស ឆ្កែ​មួយ​ក្បាល​ធ្លាក់​ទៅ​ក្នុង​អណ្ដូង បាន​ប្រ ឈមមុខ​នឹង​ពស់​ពិស…

ដានជើង​ដាយ​ណូ​ស័​រ​ក្នុង​យុគសម័យ​ស៊ូ​រ៉ា​សិ​ក

ចាត់​ទុក​ថា​ជា​ដានជើង​ដាយ​ណូ​ស័​រ​ដ៏​ធំ​មួយ​មាន​បណ្ដោយ​ប្រវែង ៥៧​សង្ទីម៉ែត្រ បាន​ប្រទះ​ឃើញ​នៅ​បរិវេណ​មាត់ទន្លេ​ក្នុង​ប្រទេស​ឡេ​សូ​តូ​នោ ទ្វីបអាហ្វ្រិក ។

ឆ្កែ​ធ្លាក់​ក្នុង​អណ្ដូង​ជួបនឹង​ពស់​ពិស
ឆ្កែ​មួយ​ក្បាល​ធ្លាក់​ទៅ​ក្នុង​អណ្ដូង បាន​ប្រ ឈមមុខ​នឹង​ពស់​ពិស ប៉ុន្តែ​សំណាងល្អ​ពស់​មិន​ចឹក ទើប​រួច​ផុត​ពី​គ្រោះថ្នាក់ ។

ឥណ្ឌូ​ណេ​ស៊ីផ្ដល់​សិទ្ធិ​សេរីភាព​ដល់​អ្នក​កាន់សាសនា​ខុស​គ្នា
រដ្ឋធម្មនុញ្ញ​របស់​ឥណ្ឌូ​ណេ​ស៊ី បញ្ជាក់​ថា​អ្នក​ដែល​កាន់សាសនា​ខុស​ពី​គ្នា​បាន​ទទួល​ការ​ធានា​ពី​អាជ្ញាធរ ក្រោម​សំលេង​គាំទ្រ​ពី​សកម្មជន​នៅ​ក្នុង​ប្រទេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ប្រកួត​មនុស្ស​យន្ត​នៅ​ប្រទេស​បារាំង
ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​មនុស្ស​យន្ត «ITER–ROBOTS» រៀបចំ ឡើង​ដោយ «ITER France»​និង​ស្ថាប័ន «Aix–Marseille Academy» ជា​ពិធី​មួយ​ទាក់ទិន​នឹង​ការ​ចេញ​ម៉ូ​ដ​មនុស្ស​យន្ត​ឲ្យ​មាន​លក្ខណៈ​ស្វ័យប្រវត្តិ រៀបចំ​ឡើង​នៅ​ប្រទេស​បារាំង ។

កូ​ឡុំ​ប៊ី​ចាប់​កូ​កា​អ៊ីន​បាន​ចំនួន ១២​តោន
ចាត់​ទុក​ថា​ជា​ស្នាដៃ​មួយ​របស់​ប៉ូលិស កូ​ឡុំ​ប៊ី​ដែល​រឹបអូស​កូ​កា​អ៊ីន​បាន ចំនួន ១២​តោន មាន​តំលៃ​៣៦០​លាន​ដុល្លារ ពី​ពួក​ជួញដូរ​គ្រឿងញៀន ។

ស្វា​និយម​ផឹក​សាំង​ពី​ម៉ូតូ
ពលរដ្ឋ​ឥណ្ឌា​បាន​តាម​ចាប់​ចោរលួច​សាំង​អស់​រយៈពេល​យ៉ាង​យូរ ធាតុ​ពិត​វា​ជា​ស្វា​កំពុង​អង្គុយ​បឺត​សាំង​ពី​ម៉ូតូ​ដែល​ចត​នៅ​ស្ងៀម ហើយ​ឫកពារ​របស់​វា​ហាក់ដូចជា​ឆ្ងាញ់​ពិសា ។

​កុមារ​ប៉ាគី​ស្ថាន​ម្នាក់​មាន​សមត្ថភាព​ពិសេស
កុមារ​ប៉ា​គី​ស្ថាន​មួយ​រូប​មាន​សមត្ថភាព​ពិសេស​ជា​មនុស្ស​មៀម អាច​ងាកក្បាល​ទៅ​ក្រោយ បាន ១៨០​អង្សា​សេ ខណៈ​ពេល​រូបគេ​សង្ឃឹមថានឹង​មាន​ឳ​កាស​បាន​សំដែង​ភាពយន្ត​នៅ​ហូ​លី​វូ​ដ ។

ក្រុមហ៊ុន​«​បូ​អ៊ីង​»​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​៣០០​គ្រឿង​ឲ្យ​ចិន
«​បូ​អ៊ីង​»​បាន​ព្រមព្រៀង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក នឹង​លក់​យន្តហោះ​ចំនួន ៣០០​គ្រឿង​ឲ្យ​ចិន​ក្នុង​តំលៃ​៣ ពាន់​លាន​ដុល្លារ ឲ្យ​ក្រុមហ៊ុន «China Aviation Supplies Holding Company» របស់​ចិន ។

នឹក​ឆ្កែ​ពេក​ក្រុម​ចោរ​អាណិត​ក៏​យក​មក​ទុក​នៅ​កន្លែង​ដើម​វិញ
ក្រុម​ចោរ​អាណិត​កុមារ​យំ​ព្រោះ​នឹក​ឆ្កែ​ពេក ពួក​គេ​ក៏​យក​ឆ្កែ​ដែល​លួច​មក​រក្សា​ទុក​នៅ​កន្លែង​ដើម​វិញ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ប្រទេស​អូស្ត្រាលី ។

ត្រី​ងាប់​ក្នុង​សារមន្ទីរ​សត្វ​ទឹក​នៅ​តូ​ក្យូ
ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​ក្នុង​សារមន្ទីរ​សត្វ​ទឹក​របស់​ជប៉ុន ព្រោះ​មាន​ត្រី​ងាប់​ដោយ​សារ​​ខ្វះ​អុក​ស៊ី​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ