ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិល្ប​ករ​ខ្មែរ​​នាំ​ថវិកា​ និង​អង្ករ​​ឧបត្ថម្ភ​​អតីត​តារា​ចម្រៀង​អ៊ុំ ​គន្ធា និង​សួរ​សុខ​ទុក្ខ​​ពៅ ​បញ្ញា​ពេជ្រ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​សុះ ម៉ាច ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​បាន​ដឹក​នាំ​សមា​ជិក​របស់​សមា​គម​នាំ​យក​ថវិកា និង​អង្ករ​​​ទៅ​ជួយ​ឧបត្ថម្ភ​​ដល់​អតីត​​តារា​ចម្រៀង អ៊ុំ ​គន្ធា ​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ​២០១២ ​នៅ​គេហ​ដ្ឋាន​​របស់​នាង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។

លោក​សុះ ម៉ាច ​បាន​ឱ្យ​ដឹង​ថា ថវិកា និង​​អង្ករ​​ដែល​សមា​គម​យក​មក​ប្រគល់​ឱ្យ​ក្រុម​​គ្រួសារ​របស់​អ្នក​នាង អ៊ុំ គន្ធា ​នា​ពេល​នេះ​គឺ​បាន​មក​

រាជធានីភ្នំពេញ ៖ លោក​សុះ ម៉ាច ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​បាន​ដឹក​នាំ​សមា​ជិក​របស់​សមា​គម​នាំ​យក​ថវិកា និង​អង្ករ​​​ទៅ​ជួយ​ឧបត្ថម្ភ​​ដល់​អតីត​​តារា​ចម្រៀង អ៊ុំ ​គន្ធា ​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ​២០១២ ​នៅ​គេហ​ដ្ឋាន​​របស់​នាង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។

លោក​សុះ ម៉ាច ​បាន​ឱ្យ​ដឹង​ថា ថវិកា និង​​អង្ករ​​ដែល​សមា​គម​យក​មក​ប្រគល់​ឱ្យ​ក្រុម​​គ្រួសារ​របស់​អ្នក​នាង អ៊ុំ គន្ធា ​នា​ពេល​នេះ​គឺ​បាន​មក​ពី​​ការ​ជួយ​​ឧបត្ថម្ភ​​ពី​សប្បុរស​ជន​នានា ​រួម​ទាំងអ្នក​សិល្បៈ​​មួយ​ចំនួន​ផង​ដែរ ​ក្នុង​នោះ​​លោក​វរសេនីយ៍​ទោ ​ពុធ ​វឌ្ឍនៈ ​ឧបត្ថម្ភ​​ទឹក​បរិសុទ្ធ​​២​កេស និង​​ប្រាក់​១០​ដុល្លារ​ លោក​ស្រី ហែ ហួន ឧបត្ថម្ភ​​ថវិកា​ចំនួន​៧០​ដុល្លារ និង​អង្ករ​​មួយ​បាវ និង​តារា​ចម្រៀង​ និង​ជា​ពិធី​ការិនី​​នាង​ សុដានីតា ឧបត្ថម្ភ​​ថវិកា​ចំនួន​១០០​ដុល្លារ សរុប​ថវិកា​ទាំង​អស់​​ចំនួន​១៨០​​ដុល្លារ ។

លោក​បញ្ជាក់ថា ​ចាប់តាំងពី​មាន​ការ​​ចុះ​ផ្សាយ​ជាហូរ​ហែ​តាមរយៈ​​សារ​ព័ត៌​​មាន​ស្តីពី​ជីវ​ភាព​ដ៏​​លំបាក​មិន​នឹក​ស្មាន​​ដល់​របស់​អតីត​តារា​ចម្រៀង​អ្នក​នាង អ៊ុំ ​គន្ធា ​រួច​មក​ឃើញ​ថា មាន​សប្បុរស​ជន​នានា​ជាច្រើន​​បាន​ជួយ​ឧបត្ថម្ភ​​ដល់​ក្រុម​គ្រួសារ​របស់​នាង​​ជា​បន្ត​បន្ទាប់​ ។ ទាំង​នេះ​សបញ្ជាក់​​ឱ្យ​ឃើញ​​ថា សប្បុរស​ជន​ទាំង​នោះ​​មាន​ការ​​អាណិត​ស្រឡាញ់​មក​ដល់​​អ្នក​សិល្បៈ​ផ្ទុយ​ស្រឡះពី​សិល្ប​ករ​​គ្នា​ឯង​មួយ​ចំនួន​ដែល​​មិន​បាន​គិតគូ​រដល់អ្នក​សិល្បៈ​ដូច​គ្នា​​ពេល​ជួប​​ការ​លំបាក​​ដូចជាពេល​នេះ​ឡើយ ។ ហេតុ​នេះ​ជា​ថ្មី​ម្តង​ទៀត ​ក្នុង​នាម​លោក​ជា​ប្រធាន​​សមា​គម​សិល្ប​ករ​ខ្មែរ​លោក​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​សិល្ប​ករ​នា​នា​ដែល​​មាន​ទ្រព្យ​ធន មេត្តា​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​សិល្ប​ករ​ខ្មែរ​ដូច​​គ្នា​ផង ​និ​សូម​ជួយ​ចែករំលែក​​ថវិកា​បន្តិច​បន្តួច​​ ដើម្បី​ជួយ​ដល់​សិល្ប​ករ​​ដែល​ជួប​ការ​លំបាក​​ និងធ្លាក់​​ខ្លួន​ឈឺ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕