ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាជ្ញា​ធរមាន​វិធាន​ការណ៍​ទៅ​លើ​រថយន្ត​ដឹក​ដីបែបណា?

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​ពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរមាន​វិធាន​ការណ៍​ផ្លូវច្បាប់​ទៅ​លើ រថយន្ត​ដឹក​ដី ដែល​បើកបរ​ដឹក​ជញ្ជូន​អាចម៍ដី​តាម​ផ្លូវ​សាធារណៈ និង​ផ្លូវជាតិ​ក្នុង​ទីប្រជុំជន មិន​បាន​គ្រប​ត្រឹមត្រូវ ធ្វើ​ឲ្យ​អាចម៍ដី​ជ្រុះ​តាម​ផ្លូវ និង​ហុយ​មក​លើ​អ្នក​ធ្វើ​ដំណើរ ឬ​អ្នកមាន​ផ្ទះ​ក្បែរផ្លូវ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​ពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរមាន​វិធាន​ការណ៍​ផ្លូវច្បាប់​ទៅ​លើ រថយន្ត​ដឹក​ដី ដែល​បើកបរ​ដឹក​ជញ្ជូន​អាចម៍ដី​តាម​ផ្លូវ​សាធារណៈ និង​ផ្លូវជាតិ​ក្នុង​ទីប្រជុំជន មិន​បាន​គ្រប​ត្រឹមត្រូវ ធ្វើ​ឲ្យ​អាចម៍ដី​ជ្រុះ​តាម​ផ្លូវ និង​ហុយ​មក​លើ​អ្នក​ធ្វើ​ដំណើរ ឬ​អ្នកមាន​ផ្ទះ​ក្បែរផ្លូវ ។

ពលរដ្ឋ​លើក​ឡើង​ថា កន្លង​មក​ឃើញ​មានការ​ផ្សព្វផ្សាយ​អំពី​គោលការណ៍ ឬ​វិធាន​ការណ៍​ផ្សេង​ៗ ដែល​អាជ្ញាធរ​ឃុំ​- ស្រុក​ប្រកាន់​យក ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ ។
សុំ​បញ្ជាក់​ថា កាលពី​ខែវិច្ឆិកា​២០១៧ រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ម្ចាស់​គ្រឿងចក្រ​គ្រប់​ប្រភេទ ដើម្បី​ណែនាំ​ឲ្យ​ម្ចាស់​គ្រឿងចក្រ ឬ​ម្ចាស់​ការដ្ឋាន​ដី​នានា​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត្ត​ជា​មុន​ឲ្យ​បាន​ត្រឹមត្រូវ​មុន និង​ធ្វើ​សកម្មភាព​ឈូស​ឆាយ ឬ​ដឹក​ជញ្ជូន​ដី​ទៅ​ចាក់​នៅ​ការដ្ឋាន​ណាមួយ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​បរិស្ថាន ។ បញ្ហា​នេះ​ឃើញ​មួយ​ចំនួន​ត្រូវ​បាន​អនុវត្តន៍ រីឯ​មួយ​ចំនួន​ទៀត​នៅ​ពុំ​ត្រូវ​បាន​អនុវត្តន៍ ជា​ពិសេស គឺ​ការ​ដឹក​ជញ្ជូន​អាច៍​ដី​តាម​បណ្តោយ​ផ្លូវជាតិ​ឆ្លងកាត់​ប្រជុំជន មិន​មាន​គ្រប​ត្រឹមត្រូវ​នោះ ដែល​នាំ​ឲ្យ​បះ​ពាល់​ដល់​សាធារណៈ ។ ជាមួយ​គ្នា​នេះ​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​លោក​អភិបាលស្រុក លោក​សរ កក្កដា នឹង​មាន​វិធានការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទាំងនោះ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​បរិស្ថាន​ស្អាត ស្រប​តាម​ទិស​ដៅ​អភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​ក្នុង​តំបន់ ។

សូម​បញ្ជាក់​បន្ថែម​ថា តំបន់​ប្រជុំជន​វាល​រេញ​បច្ចុប្បន្ន​កំពុង​មានការ​អភិ​វ​ឌ្ឈ​ន៍ ជា​ពិសេស​ចំណុច​សួនច្បារ​រង្វង់​មូល​វាល​រេញ​ផ្លូវ​បេតុង ភ្លើង​បំភ្លឺ​ផ្លូវ​(​សូ​ឡា​) និង​ផ្ទៃដី​នៅ​ចំណុច​សួនច្បារ​រង្វង់​មូល​ជាង​៦​ពាន់​ម៉ែត្រការ៉េ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​ប្រកាស​បើក​ការដ្ឋាន​ក្រាល​ការ៉ូឡា​លម្អរ​បន្ថែម ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព និង​ជា​ពិសេស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លំហែរ និង​ហាត់ប្រាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ