ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​50​លើក​ឱ្យ​ដូចជោ​លី លទ្ធផល​ដូច​ខ្មោចឆៅ

6 ឆ្នាំ មុន

«The Sun» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ជនជាតិ​អ៊ី​រ៉​ង់​អាយុ​១៩​ឆ្នាំ​ម្នាក់​នៅ​ក្រុង​​តេ​ហេ​រ៉​ង់ ដែល​ពេញចិត្ត​ខ្លាំង​ចំពោះ​តារាភាពយន្ត​ហូ​លី​វូ​ដ នាង​អេ​ន​ចេ​លី​ណា ជោ​លី បាន​វះកាត់​កែ​ផ្ទៃមុខ​ចំនួន​៥០​លើក​ ដើម្បី​ឱ្យ​មុខ​ដូច​គ្នា ។…

«The Sun» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ជនជាតិ​អ៊ី​រ៉​ង់​អាយុ​១៩​ឆ្នាំ​ម្នាក់​នៅ​ក្រុង​​តេ​ហេ​រ៉​ង់ ដែល​ពេញចិត្ត​ខ្លាំង​ចំពោះ​តារាភាពយន្ត​ហូ​លី​វូ​ដ នាង​អេ​ន​ចេ​លី​ណា ជោ​លី បាន​វះកាត់​កែ​ផ្ទៃមុខ​ចំនួន​៥០​លើក​ ដើម្បី​ឱ្យ​មុខ​ដូច​គ្នា ។

វេ​ប​សាយ​«Sud info» ផ្សាយ​ឱ្យ​ដឹង​ថា នាង Sahar Tabar ដែល​វះកាត់​កែ​ផ្ទៃមុខ​ចំនួន​៥០​លើក​​នោះ​ចំណាយពេល​ពី​២​ទៅ​៣​ខែ ។ អំឡុង​ពេល​វះកាត់​កែ​សម្រស់​យក​លំនាំ​តាម​ទម្រង់​មុខ​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី នោះ នាង Sahar Tabar ​ព្យាយាម​សម្រក​ទម្ងន់ ​ដើម្បី​ឱ្យ​មាន​ទម្ងន់​៤០​គីឡូក្រាម ។

ផ្ទៃមុខ​ក្រោយ​ពេល​វះកាត់​ចំនួន​៥០​លើក​នោះ មហាជន​បាន​បង្ហាញ​ការ​យល់​ឃើញ​តាម Instagram ផ្សេង​ៗ​គ្នា ដោយ​អ្នកខ្លះ​បញ្ជាក់​ថា មុខ​របស់​នាង​មិន​ដូច​ជោ​លី ទេ តែ​ប្រៀប​ដូច​ជា​ខ្មោចឆៅ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ