ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ ៖ ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា មិនមែន​មក​ពី GMAC ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អតីត​សមាជិក​សភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាន​ហៅ​ការ​ស្នើ​ឲ្យ​បរទេស​បន្ត​ទិញ​ផលិតផល​ពី​កម្ពុជា របស់​សមាគម​​​កាត់ដេរ​សម្លៀក​បំពាក់​​នៅ​កម្ពុជា (GMAC) និង​សហ​សម្ព័ន្ធ​សហជីព​កម្ពុជា (NACC) គ្មាន​ផ្លូវ​នោះ​ទេ ។​…

រាជធានី​ភ្នំពេញ​ ៖ អតីត​សមាជិក​សភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាន​ហៅ​ការ​ស្នើ​ឲ្យ​បរទេស​បន្ត​ទិញ​ផលិតផល​ពី​កម្ពុជា របស់​សមាគម​​​កាត់ដេរ​សម្លៀក​បំពាក់​​នៅ​កម្ពុជា (GMAC) និង​សហ​សម្ព័ន្ធ​សហជីព​កម្ពុជា (NACC) គ្មាន​ផ្លូវ​នោះ​ទេ ។​

​ការ​អះអាង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សមាគម​កាត់ដេរ​នៅ​កម្ពុជា​ និង​សហជីព​មួយ​ចំនួន​នៅ​កម្ពុជា​បាន​​ស​រសេរ​លិខិតស្នើ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា​ឱ្យ «​បន្ត​ការ​ទិញ ​និង​បង្កើន​ការ​ទិញ​ទំនិញពី​កម្ពុជា​»​។​

​លោក ងឹ​ម ញេ​ង អតីត​សមាជិក​សភា​ប្រឆាំង CNRP បាន​ស​រសេ​រលើបណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របៀប​ដាក់​ផ្លែ​ឱ្យ​ខាង GMAC និង​សហជីព​មួយ​ចំនួន​ថា «​ហេតុ​អីចេះ​តែ​ភ័​យ  បើ​ខ្លួនឯង​មាន​អំណាច​ចង់​ធ្វើ​អី​ក៏​បាន​ហើយ​ហ្នឹង​»​។​

​លោក​បន្ត​ថា ​រឿង​អ្នកបញ្ជា​ទិញ​ផលិតផល​វាយ​ន​ភ័​ណ្ឌ​ពី​កម្ពុជា មិនមែន​ដោយសារ​សមាគម​កាត់ដេរ​​​កម្ពុជា GMAC ឬ​សភា​សម្ព័ន្ធសហជីព​កម្ពុជា NACC ជា​អ្នក​ចាត់ចែង​រក​ទីផ្សារ​ទេ តែ​គេ​មក​ទិញ​ផ​​លិ​ត​ផល​ទាំងនេះ​ពី​កម្ពុជា​ ដោយសារ​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​គេ (​ប្រទេស​នាំ​ចូល​) អនុគ្រោះ​ពន្ធ​​​ទំនិញ​ទាំងនោះ​ដែល​នាំ​ចេញពី​កម្ពុជា ។ រ​ដ្ឋា​ភិបាល​​នៃ​ប្រទេស​ទាំងនោះ​អនុគ្រោះ​ពន្ធ គឺ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​ប្រព័ន្ធ​អនុគ្រោះ​ទាំងនោះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិ​រដ្ឋ​ជាដើម ។​ល​។​

​លោក​បន្ត​ថា បើ​ប្រ​ព័​ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ​ត្រូវ​បាន​លុប​ចោល ​ដោយសារ​មេដឹកនាំ​ផ្តាច់​ការ​មិន​គោរព​តាម​លក្ខខ​ណ្ឌ​ខាងលើ​ ទោះបី​អស់លោក​ខំ​សរសេរ​លិខិត​ ឬ​សុំ​ជួប​អ្នកបញ្ជា​ទិញ​យ៉ាងណា​ ក៏​គ្មាន​ប្រ​យោ​ជ​ន៍​ដែរ ​ព្រោះ​គេ​នឹង​ទៅ​ទិញ​របស់​ដែល​គ្មាន​ពន្ធ​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា បង់​ក្លា​ដេ​ស និង​ភូមា​ជាដើម​។ ដូចនេះ អ្នកបញ្ជា​ទិញ គេ​ទិញ​ឬ​មិន​ទិញ ​គឺ​អា​ស្រ័​យ​លើ​រដ្ឋាភិបាល​របស់​គេ ​មិនមែន​អា​ស្រ័យលើ​ការ​អង្វរ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ